ញាក់សាច់! កំពូលបុរសដែលមានសមត្ថភាពបាញ់ព្រួញចំគោលដៅល្អបំផុតនៅលើពិភពលោក (វីដេអូ)

នៅក្នុងវីដេអូឃ្លីបមួយនេះ យើងសង្កេតឃើញមានបុរសម្នាក់ដែលគាត់ពិតជាមានសមត្ថភាព និងជំនាញពិសេសក្នុងការបាញ់ធ្នូរបានត្រង់ខ្លាំងណាស់ ដល់ថ្នាក់គាត់ឈរនៅជាន់ក្រោម អាចបាញ់កូនបីយ៉ែអោយចូលក្នុងឡូបាន។

ថែមលើនេះទៀត គាត់មិនត្រឹមតែឈរបាញ់នៅស្ងៀមមួយកន្លែងនោះទេ ដល់ថ្នាក់គាត់ជិះស្គីបណ្តើរ បាញ់ដបស្រាបណ្តើរ ហើយចាញ់ចំគោលដៅខ្ទេចដបស្រាឥតខ្ចោះតែម្តង ពិតជាមិនសរសើរមិនបានតែម្តង។

មិនដឹងថាគាត់បានហាត់រៀនជំនាញមួយនេះប៉ុន្មានឆ្នាំហើយទេ ទើបជំនាញពូកែយ៉ាងដូច្នេះនេះ ប៉ុន្តែសូមជំរាបដល់បងប្អូនដែលមានបំណងធ្វើតាមគាត់ សូមរកទីតាំងណាសមរម្យដែលគ្មានមនុស្សដើរឆ្លងកាត់ ដើម្បីជៀសវាងរឿងអាក្រក់ៗផ្សេងៗកើតឡើង។

តោះមកទស្សនាវីដេអូនៃការបាញ់ព្រួញទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ raksmeynews