ឡូយកប់! កំពូលតារាចម្រៀង Matteo ថត MV បទដ៏ល្បី “PANAMA” នៅភ្នំពេញតែម្តង (វីដេអូ)

លោក Matteo ដែលជាម្ចាស់បទ​ចម្រៀង PANAMA ដែលកំពុងល្បីល្បាញពេញពិភពលោក បានមកស្រុកខ្មែរ ដើម្បីចូលរួមការប្រគំតន្រ្តី និងថត MV ថ្មី​មួយ​ទៀត​ហើយនៅទីក្រុងភ្នំពេញតែម្តង។

សូមបញ្ជាក់ផងដែរថា កំពូលតារាចម្រៀងលំដាប់ពិភពលោក Matteo បានមកស្រុកខ្មែរកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចូលរួមការប្រគំតន្រ្តីស្រាបៀរ GANZBERG។

ឆ្លៀតពេលមកច្រៀងការប្រគំតន្រ្តីនេះ លោកបានថត MV ក្នុងបទ PANAMA ដែលល្បីល្បាញពេញពិភពលោក ដោយរាំជាក្រុមនៅក្នុងទីក្រុងភ្នំពេញដូចជា នៅតំបន់មាត់ទន្លេ, កោះពេជ្រ និងវត្តភ្នំជាដើម។

កាលពីថ្ងៃទី ២៦ ខែមិថុនា​ ឆ្នាំ ហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចែករំលែកបទចម្រៀងដ៏ល្បីល្បាញមួយនេះ ដែលសម្តែងដោយកំពូលតារាចម្រៀងរូបនេះ ជាមួយនឹងបទ PANAMA៕

តោះមកទស្សនាវីដេអូ និងរូបភាពនៃការសម្តែងទាំងអស់គ្នា៖


 

អត្ថបទដោយ៖ លោក ប៊ុត ហេង

error: Content is protected !!