ប្រាក់ខែការងារដែលពេញនិយមនៅអាមេរិកប្រចាំឆ្នាំ ២០១៧

នៅពេលជ្រើសរើសការងារធ្វើ វាជារឿងចាំបាច់ណាស់ក្នុងការស្វែងរកការងារដែលមានន័យ និងការប្រគួតប្រជែង តែប្រាក់ខែក៏មិនសមល្មមដែរ។ ប្រាក់ខែនៃការងារនោះ គឺសមស្របទៅនឹងប្រាក់ខែជាមធ្យម, អត្រាការងារ, ទំហំការងារ, កម្រិត stress នៃការងារ និងតុល្យភាពនៃការងារជីវិត។ អានខាងក្រោមនេះចំនួន ២០ ការងារដែលមានប្រាក់ខែច្រើនគួរសម តែពេញនិយមនៅអាមេរិក៖

២០) អ្នកលក់ថ្នាំពេទ្យ ប្រាក់ខែ ៩,៩៣៩ ដុល្លារអាមេរិក (ប្រចាំឆ្នាំ ១១៩,២៧០ ដុល្លារអាមេរិក)

១៩) អ្នកគ្រប់គ្រងធុរកិច្ច – ប្រតិបត្តិការ ប្រាក់ខែ ៩,៩៥៥ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១១៩,៤៦០ ដុល្លារអាមេរិក)

១៨) អ្នកគ្រប់គ្រងផ្នែកលក់ ប្រាក់ខែ ១០,៨៦៦ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៣០,៤០០ ដុល្លារអាមេរិក)

១៧) អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ប្រាក់ខែ ១១,១៩៤ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៣៤,៣៣០ ដុល្លារអាមេរិក)

១៦) គ្រូពេទ្យព្យាបាលគ្រិចជើង ប្រាក់ខែ ១១,៣៤៨ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៣៦,១៨០ ដុល្លារអាមេរិក)

១៥) មេធាវី ប្រាក់ខែ ១១,៣៥៥ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៣៦,២៦០ ដុល្លារអាមេរិក)

១៤) អ្នកគ្រប់គ្រងទីផ្សារ ប្រាក់ខែ ១១,៧២១ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៤០,៦៦០ ដុល្លារអាមេរិក)

១៣) អ្នកគ្រប់គ្រងពត៌មានវិទ្យា ប្រាក់ខែ ១១,៧៥០ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៤១,០០០ ដុល្លារអាមេរិក)

១២) វិស្វករផ្នែកប្រេងសាំង ប្រាក់ខែ ១២,៤៦៥ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៤៩,៥៩០ ដុល្លារអាមេរិក)

១១) ជំនួយការពេទ្យវះកាត់ ប្រាក់ខែ ១៣,៣៥៤ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៦០,២៥០ ដុល្លារអាមេរិក)

១០) ពេទ្យជួសជុលធ្មេញ ប្រាក់ខែ ១៣,៤១៨ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៦១,០២០ ដុល្លារអាមេរិក)

៩) ពេទ្យធ្មេញ ប្រាក់ខែ ១៤,៣៦២ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៧២,៣៥០ ដុល្លារអាមេរិក)

៨) វេជ្ជបណ្ឌិតខាងជំងឺកុមារ ប្រាក់ខែ ១៥,២៦៥ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៨៣,១៨០ ដុល្លារអាមេរិក)

៧) ពេទ្យព្យាបាលវិកលចរិត ប្រាក់ខែ ១៦,១៤០ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៩៣,៦៨០ ដុល្លារអាមេរិក)

៦) វេជ្ជបណ្ឌិត ប្រាក់ខែ ១៦,៣៧៦ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ១៩៦,៥២០ ដុល្លារអាមេរិក)

៥) ទន្តពេទ្យវិទូ ប្រាក់ខែ ១៨,៤៤៩ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ២២១,៣៩០ ដុល្លារអាមេរិក)

៤) វេជ្ជបណ្ឌិតសម្រាលកូន និងសរីរៈស្រ្តី ប្រាក់ខែ ១៨,៥៣៣ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ២២២,៤០០ ដុល្លារអាមេរិក)

៣) ពេទ្យវះកាត់ថ្គាម និងមាត់ ប្រាក់ខែ ១៩,៤៩១ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ២៣៣,៩០០ ដុល្លារអាមេរិក)

២) ពេទ្យវះកាត់ ប្រាក់ខែ ២០,៦២៦ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ២៤៧,៥២០ ដុល្លារអាមេរិក)

១) អ្នកជំនាញខាងថ្នាំស្ពឹក ប្រាក់ខែ ២១,៥០៨ ដុល្លារអាមេរិក (ប្រាក់ប្រចាំឆ្នាំ ២៥៨,១០០ ដុល្លារអាមេរិក)

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ businessinsider

error: Content is protected !!