កក្រើក! កូនខ្មែរម្នាក់ បង្កើតឧបករណ៍​បាញ់​ថ្នាំ​ប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយរហូតដល់ ១០០ម៉ែត្រឯណោះ (វីដេអូ)

​យុវជន ស៊ុង រ៉ាវុទ្ធ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ឧបករណ៍​បាញ់​ថ្នាំ ដែល​ប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​នេះ​ត្រូវ​ធ្វើ​រួច​រាល់​ហើយ​សម្រាប់​បម្រើ​ការ​បាញ់​សត្វ​ល្អិត​ក្នុង​ដំណាំ​ស្រូវ។ យ៉ាង​ណា​មិញ រ៉ា​វុទ្ធ បាន​បង្ហើប​ថា ខ្លួន​កំពុង​ត្រូវ​ការ​ជំនួយ ដើម្បី​បន្ត​ដំណើរការ​ឧបករណ៍​នេះ ឲ្យ​បាន​ល្អ​ជាង​នេះ​ទៀត។

និយាយ​នៅ​ក្នុង​វីដេអូ​ជាង ១ នាទី​ខាងក្រោម យុវជន​មាន​ឈាម​ជ័រ​ជា​កូន​កសិករ​ រូប​នេះ ប្ដេជ្ញា​និង​កែ​ច្នៃ​​ឧបករណ៍​នេះ​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ឲ្យ​បាន​ទូលំ​ទូលាយ និង​អាច​លក់​ចេញ​ទៅ​ប្រទេស​ជិតខាង​ថែម​ទៀត​ផង ព្រោះ​វា​មាន​តម្រូវ​ការ​ខ្ពស់​គួរ​សម​នា​ពេល​សព្វថ្ងៃ​។

ឧបករណ៍​បាញ់​ថ្នាំ ប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​នេះ រ៉ា​វុទ្ធ បាន​លើក​ឡើង​ថា វា​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ពិសេស​សម្រាប់​ការ​បាញ់​ដំណាំ ដោយ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ចង​បំពង់​ថ្នាំ​ជាប់​ខ្នង ដូច​ពី​មុន​ទៀត​ឡើយ ​គ្រាន់​តែ​ប្រើ​តេឡេ​បញ្ជា​ ឯ​រយៈ​ចម្ងាយ​បាន​ប្រមាណ​ជា ១០០ ម៉ែត្រ​។ វា​ចំណេញ​បាន​ទាំង​ពេល​វេលា និង​មិន​ប៉ះ​ពាល់​សុខភាព​ទៀត​ផង។

ចំពោះ​ប្រិយមិត្ត​​ដែល​មាន​បំណង​ចង់​ជួយ​ជំរុញ ដល់​យុវជន​បង្កើត​ឧបករណ៍​ដ៏​ពិសេស​នេះ អាច​ទាក់​ទង​តាម​លេខ​ 098 248 058៕

ទស្សនា​វីដេអូ​ខាងក្រោមនេះទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!