អ្នកគាំទ្រស្រឡាំងកាំងពេលឃើញកញ្ញា ស៊ូ ស៊ីរីកា អង្គុយយំតែម្នាក់ឯង ដោយបង្ហោះនូវសារមួយ (វីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មថោនកញ្ញា ស៊ូ ស៊ីរីកា បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លួនខ្លាំងមែនទែន នៅពេលដែលឃើញនាងបង្ហោះវីដេអូប្រមាណជា ១នាទី អង្គុយយំដោយមិនដឹងមូលហេតុ។

យ៉ាងណាមិញ ផ្អែកលើវីដេអូមួយនេះផងដែរ បើតាមការសាកសួរពីអ្នកគាំទ្របានឲ្យដឹងថា នេះមិនមែនជាការត្រៀមសម្តែងថតMVនោះទេ ប៉ុន្តែវាជាអារម្មណ៍ពិត ព្រោះតែនាងពិបាកចិត្តពេក។ ហើយមិនត្រឹមតែប៉ុណ្ណោះ ចំពោះការបង្ហោះវីដេអូនេះផងដែរ នាងបានភ្ជាប់ជាមួយសារមួយឃ្លាបែបសោកសៅថា «អារម្មណ៍មួយនេះគ្មានអ្នកណាយល់។ ថាឆ្កួតក៏បាន»

ទោះយ៉ាងណាក្តី អ្នកគាំទ្រនៅតែមិនទាន់ច្បាស់ថា កញ្ញា ស៊ួ ស៊ីរីកា បង្ហោះវីដេអូអង្គុយយំជាងមួយនាទីនេះ ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!