រន្ធត់ចិត្ត! អ្នកជួយសង្គ្រោះកុមារដែលបាត់ខ្លួននៅរូងភ្នំ ត្រូវខ្សែភ្លើងឆក់ (វីដេអូ)

ជាការពិតណាស់ការបាត់ខ្លួន របស់ក្រុមកីឡាករវ័យក្មេងទាំង១៣រូប កំពុងតែត្រូវបានអ្នកលេងបណ្ដាញសង្គមតាមដានមិនដាច់ ព្រោះតែចង់ដឹងពីស្ថានភាពនៃការជួយសង្គ្រោះ ថាពួកគេមានទាំងនោះ មានសុវត្ថិភាពឬយ៉ាងណាទៅហើយ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ កាលពីប៉ុន្មានម៉ោងមុននេះ មានអ្នកសង្គ្រោះប៉ុន្មាននាក់ត្រូវបានឆក់ខ្សែភ្លើង ខណៈពួកគេកំពុងតែស្វែងរក ក្រុមកីឡាករ១៣រូបដែលបាត់ខ្លួនក្នុងរូងភ្នំ  តែសំណាងល្អ អ្នកទាំងនោះត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

គួរបញ្ជាក់ដែរថា ក្មេងជំទង់១២នាក់និងគ្រូបង្វឹកម្នាក់សរុប១៣នោះ បានបាត់ខ្លួនកាលពីថ្ងៃ សៅរ៍ទី២៣ ខែ មិថុនា ឆ្នាំ២០១៨ មកដល់ពេលនេះគឺនៅមិនទាន់រកឃើញឡើយ។ យ៉ាងណាមិញ ក្រុមជួយសង្គ្រោះរបស់ប្រទេសថៃ នៅតែស្វែងរកបន្ត បើទោះជាឥលូវពួកគេកំពុងមានឧបសគ្គខ្លាំងយ៉ាងណាក៏ដោយ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload