ហេតុផលចាំបាច់បំផុតដែលព្រះសង្ឃ បាប៊ុនឈុំ ដោយល្បីល្បាញ៣ប្រទេស និមន្តមករូងភ្នំថាំហ្លួង

ដូចប្រិយមិត្តបានជ្រាបមកហើយថា ការបាត់ខ្លួនរបស់ក្រុមកីឡាករ១៣នាក់ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកលេងបណ្ដាញសង្គម ព្រោះតែចង់តាមដានពីហេតុការណ៍បាត់ខ្លួនក្នុងរូងភ្នុំថាំហ្លួង ខេត្តឈៀងរ៉ៃនេះ ជាពិសេសម្នាក់ៗពិតចង់ឲ្យគេរកឃើញក្មេងៗទាំងនោះខ្លាំងណាស់។

តួយ៉ាង កាលពីយប់មិញនេះ គ្រប់គ្នា រួមទាំងថ្នាក់ដឹកនាំ និងក្រុមជួយសង្រ្គោះបានធ្វើពិធីបួងសួង បែបសាសនាមួយដើម្បីសុំបើកផ្លូវទៅរកអ្នកទាំង១៣នោះ ដោយបាននិមន្តព្រះសង្ឃ បាប៊ុនឈុំ ដែលជាព្រះសង្ឃដ៏ល្បីល្បាញរបស់ប្រជាពលរដ្ឋទាំងបីប្រទេសគឺថៃ ភូមា និងឡាវ។

ក្នុងនោះ ក៏មានប្រិយមិត្តជាច្រើន កើតក្ដីចម្ងល់ហើយថា មូលហេតុអ្វីបានជាពិធីទាំងមូលនោះចាំបាច់ទាល់តែនិមន្តព្រះសង្ឃអង្គនេះ?

ព្រះសង្ឃភូមា

ហេតុដែលគេចាំបាច់ត្រូវតែនិមន្តព្រះគ្រូ បាប៊ុនឈុំ មកដោយផ្ទាល់ដូច្នេះ ព្រោះថាកាលពី ២ថ្ងៃមុនមានស្រ្តីម្នាក់យល់សុបិនថា ព្រះនាងម្ចាស់ភ្នំ (នាងដេក) មកប្រាប់ថាព្រះនាងចង់ជួបនឹងព្រះគ្រូ បាប៊ុនឈុំ ព្រោះព្រះនាងបានរង់ចាំព្រះគ្រូ អស់៣០០ឆ្នាំមកហើយ។ នៅពេលដែលព្រះនាងបានសម្រេចបំណងហើយ ព្រះនាងនឹងដោះលែងអ្នកទាំង១៣នាក់នោះមកវិញ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលកន្លងមក ព្រះសង្ឃអង្គនេះ ធ្លាប់បានមានសង្ឃដីកាថា អតីតជាតិរបស់ព្រះអង្គ គឺជាអ្នកមើលថែ ចិញ្ចឹមសេះ  ដែលស៊ីសង្វាក់គ្នាជាមួយនឹងរឿងនិទានទាក់ទងនឹងប្រវត្តិភ្នំ និងរូងភ្នំនេះតែម្ដង។

ព្រះសង្ឃភូមា

ជាក់ស្ដែង ក្រោយប្រារព្ធពិធីបួងសួងចប់សប់គ្រប់ ព្រះគ្រូ បាប៊ុនឈុំ ថែមទាំងមានសង្ឃដីកាថា នៅពីរថ្ងៃទៀតយ៉ាងយូរ នឹងរកអ្នកទាំង​១៣​នាក់ឃើញហើយ ។

ដូច្នេះ ដើម្បីឲ្យកាន់តែប្រាកដក្នុងចិត្តថា សង្ឃដីការបស់ព្រះគ្រូ បាប៊ុនឈុំ ពិតជាត្រឹមត្រូវឬយ៉ាងណានោះ មានតែរង់ចាំមើលទាំងអស់គ្នា តើ២ថ្ងៃទៀត គេអាចរកឃើញក្រុមកីឡាករ១៣នាក់មកវិញមែនឬអត់? ហើយចំពោះស្ថានការណ៍ ក្នុងការជួយសង្គ្រោះក្មេងៗទាំង១២រូប រួមជាមួយគ្រូបង្វឹកគេ១ម្នាក់ទៀតនោះ អាចប្រែប្រួលយ៉ាងណានោះ យើងនឹងបន្តផ្សាយជូនប្រិយមិត្តអ្នកអានជាបន្តទៀត៕

 

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload