អបអរសាទរ! តារាសម្តែង យូឌីស្កូ ទទួលការវះកាត់ក្រលៀននៅប្រទេសឥណ្ឌាដោយជោគជ័យហើយ

អស់រយៈពេល ២ខែមកហើយ ដែលតារាសម្តែង យូឌីស្កូ ចាកចេញពីកម្ពុជាទៅធ្វើការវះកាត់ និងព្យាបាលក្រលៀននៅប្រទេសឥណ្ឌា ទើបតែយប់មិញម្សិលមិញគឺថ្ងៃទី៣០ ខែមិថុនានេះ ទទួលបានដំណឹងល្អថា «លោកវះកាត់បានជោគជ័យហើយ»។

រំពេចពីឮបែបនេះអ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងក្តីរំភើបក្នុងសំណេរថា «អរចង់ហោះលោកអើយ បានចេញពីបន្ទប់ ICU អាចកាន់ទូរស័ព្ទឆាតមកភ្លែត! ឆាប់ជាណា យូឌីស្កូ»។

ការវះកាត់ដែលចំណាយខ្ទង់ម៉ឺនៗដុល្លារនោះ ក៏មិនភ្លេច «សូមថ្លែងអំណរគុណដល់ទេវតាទាំងពីរអង្គ ដែលបានជួយសង្រ្គោះជីវិត យូឌីស្កូ រហូតទទួលបានជោគជ័យ» ហើយអ្នកសិល្បៈសង្ឃឹមថា នាពេលឆាប់ៗខាងមុខនេះលោកប្រាកដជាសះស្បើយដូចដើមវិញ និងចូលប្រឡូកក្នុងវិស័យសិល្បៈបន្តទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news