ក្រោយប្រឡូកសិល្បៈជាង១០ឆ្នាំ ទីបំផុត តារាចម្រៀង ឆន សុវណ្ណារាជ បង្ហាញមុខឪពុកជាសាធារណៈហើយ

បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈជាង១០ឆ្នាំ តារាចម្រៀងផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណារាជ បានបង្ហាញមុខឪពុក របស់ខ្លួនតាម​បណ្តាញទំនាក់ទំនងសង្គម ខណៈលាក់ទុកជាច្រើនឆ្នាំ ដោយមិនដែលបានបញ្ចេញមុខ ឱ្យទស្សនិកជនបានស្គាល់នាពេលកន្លងមក។

លោក ឆន សុវណ្ណារាជ ជាមួយនឹងឪពុក

តារាចម្រៀងបែបមនោសញ្ចេតនារូបនេះ បានបញ្ជាក់ក្នុងគណនេយ្យហ្វេសប៊ុករបស់ខ្លួន ថា «ថ្ងៃនេះមកធ្វើបុណ្យចែកទាននៅស្រុកកំណើតខាងលោកឪពុកវត្តជ្រោយសំរោងខេត្តតាកែវ ជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា»។

ទន្ទឹមនឹងនោះដែរ លោក ឆន សុវណ្ណារាជ ក៏បានបង្ហាញរូបភាពថតជុំគ្នាជាក្រុមគ្រួសារ និងសាច់ញាតិរបស់ខ្លួន ដែលបានចូលរួមធ្វើបុណ្យចែកទាន នៅឯស្រុកកំណើត ក្នុងទឹកដីខេត្តតាកែវផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news

error: Content is protected !!