​ផ្អើលអ្នកគាំទ្រ!​ កូនប្រុសរបស់លោក ព្រាប សុវត្ថិ ពិតជាគួរឱ្យស្រឡាញ់ និងរួសរាយរាក់ទាក់មែន (វីដេអូ)

ក្នុងរយៈពេលដ៏ខ្លី នឹកស្មានមិនដល់ថា កូនប្រុសទាំង ៣ ព្រាប សុវត្ថិ អាចដណ្តើមបានប្រជាប្រិយភាពបានសន្ធឹកសន្ធាប់ ស្ទើរតែធ្វើឲ្យតារាចម្រៀងរៀមច្បងមួយចំនួនភ័យបះសក់ ព្រោះតែទាំងការច្រៀង និងបញ្ចេញក្បាច់រាំ អាចអន្ទងចិត្តមិត្តយុវជនងាកទៅគាំទ្របាន។

យ៉ាងណាមិញ គ្រាន់តែតារាចម្រៀងពន្លកថ្មី សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដើរសំដៅទៅឆាកប្រគំតន្រ្តីនោះ អ្នកគាំទ្រចាស់ក្មេងបានស្ទុះទៅចាប់ដៃចាប់ជើង សម្តែងពីការស្រលាញ់ និងគាំទ្របំផុត ខណៈតារាទាំង ៣ សំពះឱនលំទោនក្នុងឥរិយាបទប្រកបដោយសុជីវធម៌ និងថ្លៃថ្លា។

នារីរូបស្រស់ ដែលបានដាក់ចិត្តគាំទ្រកូន ព្រាប សុវត្ថិ លើកឡើងថា «ពេលដែលឃើញ SMN ម្តងៗគឺមិនដែលចោលទេ គឺគាត់មានសុជីវធម៏ គោរពមនុស្សជំវិញខ្លួនគាត់ជានិច្ច»៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news