ក្រោយពីបានចាប់ដៃ ឱក សុគន្ធកញ្ញា រួចហើយ មិននឹកស្មានថា អ្នកគាំទ្រពោលពាក្យបែបនេះសោះ (វីដេអូ)

កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញាឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រប្រុសមួយរូបរំភើបសឹងហោះ ក្រោយបានចាប់ដៃនាងដោយផ្ទាល់។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានបង្ហាញវត្តមាននៅក្នុងផ្សារទំនើបAEON សែនសុខស៊ីធី នៅក្នុងកម្មវិធីសម្ពោធហាងមួយកន្លែង ដោយក្នុងនោះឃើញថា មានការចូលចិត្ត និងស្រលាញ់ដល់រូបនាងយ៉ាងខ្លាំង ពីអ្នកគាំទ្រនៅទីនោះផ្ទាល់ ដោយមានការសុំថតរូបប្រជ្រៀតគ្នា រកផ្លូវដើរមិនចង់បានទៀតផង។

តែទោះជាយ៉ាងណានាងនៅតែផ្តល់ស្នាមញញឹមដល់អ្នកគាំទ្រជានិច្ច ទោះហត់ និងមានមនុស្សជាច្រើនក្តី។ ស្របពេលជាមួយគ្នានេះ អ្នកគាំទ្រប្រុសមួយរូបបានបង្ហាញអារម្មណ៍រំភើបខ្លាំងនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ក្រោយបានប៉ះដៃរូបនេះផ្ទាល់ ខណៈពេលដែលមានមនុស្សជាច្រើនប្រជ្រៀតចោមរោមរូបនេះយ៉ាងជិត ដល់ថ្នាក់មិនចង់លាងដៃរបស់ខ្លួនទៀតផង។

ឱក សុគន្ធកញ្ញា ពេលអ្នកគាំទ្រប៉ះដៃ

នៅក្នុងនោះអ្នកគាំទ្ររបស់នាងបាននិយាយយ៉ាងដូច្នោះថា៖«បងកញ្ញាអើយ!!!និយាយទៅអារម្មណ៍ខ្ញុំអត់ដឹងហោះទៅណាបាត់ទេ ហើយដៃនិងអត់លាងចេញទេទុកដេកអោប gaaagaaga »៕

ឱក សុគន្ធកញ្ញា ពេលអ្នកគាំទ្រប៉ះដៃ

ដៃអ្នកគាំទ្រ

តោះមកទស្សនាវីដេអូដែលកញ្ញាត្រូវអ្នកគាំទ្រចាប់ដៃទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload