ក្តៅៗ! ស្តាប់លោក មាស​ ឬទ្ធី និយាយពីព័ត៌មានទាំងអស់ដែលក្មេងៗជាប់នៅក្នុងរូងភ្នំទាំងអស់គ្នា (វីដេអូ)

គ្រប់គ្នាមានត្រេកអរក្រៃលែង ព្រោះតែបានដឹងដំណឹងពីក្មេងៗចំនួន ១៣នាក់ ដែលបាត់ខ្លួននៅក្នុងរូងភ្នំបានឃើញវិញ កាលពីម្សិលមិញនៅម៉ោងជាង ៩យប់។ កាលពីព្រឹកមិញនេះ អ្នកសារព័ត៌មានប្រចាំផលិតកម្មហង្សមាស លោកមាស ឬទ្ធី បានរៀបរាប់ពីហេតុការណ៍នៃព្រឹត្តិការណ៍ក្មេងៗនៅក្នុងរូងភ្នំនោះ ដែលជាចម្ងល់ដែលអ្នកទាំងអស់គ្នាពិតជាចង់ដឹងមិនខាន ទៅអាន និងស្តាប់ទាំងអស់គ្នា។

លោក មាស​ ឬទ្ធី បានរៀបរាប់ថា អ្នករុករកឃើញក្មេងៗទៅដល់មុនគេ គឺជនជាតិអង់គ្លេសចំនួនពីរនាក់ប្រហែលជាម៉ោង ៩ជាងយប់ ដោយសារផ្លូវពិបាកធ្វើដំណើរ និងមានគ្នាតិចពេក ទើបអ្នករុករកយកពួកគេចេញអស់ពីរូងនៅម៉ោង១០ជាង។ សូមបញ្ជាក់ផងដែរថា ចំងាយដែលពួកគេនៅ គឺឆ្ងាយពីមាត់រូងភ្នំប្រហែលជាង ៥គីឡូម៉ែត្រ ដោយសារពួកគេគេចចេញពីទឹក។ អ្នករុករក យូរទៅជួយដោយសារតែមានទឹកជ្រៅ ផ្លូវតូច ហើយបំពង់អុកស៊ីសែនធំពេក ពិបាកយកចូល ដូចនេះត្រូវបំបែកថ្មចេញសិន។

លោកបានបញ្ជាក់ផងដែរថា ក្មេងៗហូបអាហារ និងភេសជ្ជៈដែលពួកគេយកទៅធ្វើខួបកំណើត នៅពេលពេលពួកគេជាប់នៅក្នុងរូងជាង ២០០ម៉ោងនោះ។ ក្មេងៗដែលមានសភាពទ្រុឌទ្រោមជាងគេ គឺប្រធានក្រុមដែលមានអាយុ២៥ឆ្នាំ ដោយសារត្រូវគ្រប់គ្រងក្មេងៗ ហើយអាហារ និងទឹកក្រូចដែលនៅសល់ត្រូវឱ្យក្មេងច្រើនជាង។

លោក ឬទ្ធី បានបញ្ជាក់ទៀតថា នៅកន្លែងដែលក្មេងកំពុងនៅ សុទ្ធតែទឹកនៅជុំវិញ ខណៈក្មេងខ្លះត្រូវដាក់ជើងចូលទឹក តែទឹកបានស្រកវិញ ដោយសារមានការបូបពីខាងក្រៅ។ ខណៈក្មេងៗកំពុងនៅក្នុងរូងភ្នំ មានការបញ្ជូនម្ហូបអាហារពីខាងក្រៅ តែពួកគេមិនអាចទទួលបានទេ ដោយសារកន្លែងខ្លះទួល កន្លែងខ្លះទឹក ហើយពួកគេមិនអាចស្រែកហៅឱ្យគេជួយបានទេ ដោយសារកន្លែងនោះងងឹតពេក ហើយកន្លែងដែលគេនៅ ទឹកជ្រៅខ្លាំងណាស់ ហើយពួកគេគេចចេញពីមាត់រូងភ្នំឆ្ងាយ ដោយសារពួកគេចង់គេចចេញពីទឹក។

សូមបញ្ជាក់ថា ក្មេងៗដឹងដំណឹងនៃការរុករកពីខាងក្រៅ ដោយសារលឺសំឡេងពីខាងក្រៅ ហើយឃើញទឹកបានស្រកខ្លះៗ តែក្មេងៗគិតថា ទំរាំមានអ្នកជួយមកដល់ ពួកគេបានស្លាប់បាត់ហើយ។ តែនៅពេលក្មេងៗបានឃើញ មានគេបញ្ចាំងពិលមកភ្លាម ក្មេងៗបានស្រែកឱ្យជួយ ខណៈអ្នកជួយសង្រោះនៅឆ្ងាយពីគ្នាជាង ១០០ម៉ែត្រប៉ុណ្ណោះ តែអ្នកជួយសង្គ្រោះមិនអាចលឺបានទេ ដោយសាររូងភ្នំមានការបត់បែនច្រើនពេក។ លោកបានបញ្ជាក់ទៀតថា គ្រាន់តែជនជាតិអង់គ្លេសទៅដល់ភ្លាមក្មេងៗបានស្រែកយំទាំងអស់គ្នា ពីព្រោះរំភើបពេក ហើយប្រាប់ទៅជនជាតិអង់គ្លេសថា ពួកគេឃ្លានខ្លាំងណាស់៕

តោះមកទស្សនា និងស្តាប់ការបកស្រាយរបស់លោក ឬទ្ធី ទាំងអស់គ្នា៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

error: Content is protected !!