រន្ធត់ចិត្ត! ពេលឃើញរូបរាងក្មេងៗទាំង១៣នាក់ ពិតជាស្គម និងស្លេកខ្លាំងណាស់នៅក្នុងរូងភ្នំ (វីដេអូ)

ក្រោយបានទទួលដំណឹង ពីក្រុមអ្នកចូលទៅសង្គ្រោះថា ក្រុមកីឡាករទាំង១៣រូប ដែលបានជាប់ក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានរកឃើញរួចមក អ្នកលេងតាមបណ្តាញសង្គម ក៏ដូចជាមនុស្សជាច្រើននាក់មានអារម្មណ៍ត្រេកអរជំនួសគ្រួសាររបស់ពួកគេ ដែលជាង១០ថ្ងៃត្រូវបានបាត់កូនប្រុសតូចៗរបស់គេ។

តែអ្វីដែលគួរឲ្យអាណិត និងធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាគ្រួសាររបស់ពួកគេស្រក់ទឹកភ្នែកគ្រប់គ្នា ក្រោយពេលបានឃើញវីដេអូកូនៗរបស់ខ្លួន ក្រោយបានជួបអ្នកសង្គ្រោះ យំ ប្រាប់ថាឃ្លាន និងចង់ទៅផ្ទះ ដោយសារភាពរបស់គេពិតជាស្គមខ្លាំង គួរឲ្យអាណិតខ្លាំង។

ក៏ប៉ុន្តែ ទោះបីជាក្រុមអ្នកសង្គ្រោះបានចូលទៅឃើញគោលដៅ ដែលពួកគេកំពុងនៅក៏ដោយ ក៏ពួកគេមិនអាចចេញទៅរកគ្រួសារជាទីស្រលាញ់ភ្លាមៗដែរ ព្រោះអ្នកជំនាញត្រូវឲ្យពួកគេមានកម្លាំងរឹងមាំបានហូបអាហារឲ្យបានគ្រប់គ្រាន់ និងពិនិត្យសុខភាពរបស់គេឲ្យបានប្រសើរឡើងវិញ មិនត្រឹមតែប៉ុណ្ណោះក្រុមអ្នកជំនាញ និងបង្រៀនឲ្យគេមុជទឹកដើម្បីងាយស្រួលចេញពីទីនេះ។

ជាក់ស្តែងមុននេះបន្តិច តាមរយៈទំព័រហ្វេសប៊ុក Thai NavySEAL បានបង្ហោះវីដេអូមួយ ជាមួយនឹងទិដ្ឋភាពរបស់ពួកគេនៅក្នុងរូងភ្នំនោះ ដោយក្នុងនោះពួកគេបានផ្ញើសារប្រាប់ទៅអ្នកនៅខាងក្រៅរូងភ្នំដែលកំពុងរង់ចាំពួកគេ ជាពិសេសគ្រួសារជាទីស្រលាញ់របស់ពួកគេផងដែរ ខណៈពេលរូបរាងរបស់ក្មេងទាំង១២ និងគ្រូបង្វឹករបស់គេមានរូបរាងស្គមខ្លាំង និងទឹកមុខស្រពោនខ្លាំង។

បន្ទាប់ពីបានទស្សនាវីដេអូមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាច្រើនពិតជាក្តុកក្តួលក្នុងចិត្តខ្លាំង និងអាណិតពួកគេ ក្រោយឃើញសាភាពរបស់ពួកគេ។

គួរបញ្ជាក់ផងដែរ ថាខណៈពេលនេះក្រុមអ្នកសង្គ្រោះបានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ និងបានឲ្យពួកគេហូបអាហារបានគ្រប់គ្រាន់ ដោយឃើញថាក្មេងមានភាពរឹងមាំ និងមានកម្លាំងជាងមុនហើយ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកសង្គ្រោះកំពុង ត.បណ្តាញទូរស័ព្ទ ដើម្បីឲ្យពួកគេទាក់ទងទៅគ្រួសារផងដែរ៕

តោះមកមើលរូបភាព និងវីដេអូក្មេងៗដែលកំពុងនៅក្នុងរូងភ្នំទាំងអស់គ្នា៖



 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload