ក្លាយជាស្តេចមានទ្រព្យ ៣០ពាន់លានដុល្លារ តើស្ដេចថៃសព្វថ្ងៃ កំពុងកាន់កាប់អាជីវកម្ម ឬជំនួញអ្វីខ្លះ?

បើនិយាយពីរាជវង្សស្ដេចថៃ មានប្រជាជនថៃជាច្រើនមានការគោរពស្រលាញ់​ជាពិសេស ស្ដេច Bhumibol Adulyadej ដែលបានសោយទីវង្គតកាលពីឆ្នាំ ២០១៦​ កន្លងទៅ ដោយព្រះអង្គបានសាងស្នាដៃជាច្រើនជួយសេដ្ឋកិច្ចថៃឲ្យកាន់តែរីកចម្រើន។ បន្ទាប់ពីព្រះអង្គសោយទីវង្គតទៅ ស្ដេច Maha Vajiralongkorn ដែលជាបុត្រារបស់ព្រះអង្គបានឡើងសោយរាជ្យបន្ត ហើយបច្ចុប្បន្នទ្រព្យសម្បត្តិរាងវង្សប្រមាណ ៣០ពាន់លានដុល្លារ ត្រូវផ្ទេរប្រគល់ ស្ដេច Maha Vajiralongkorn គ្រប់គ្រងទាំងអស់។

ដឹងទេ តើរាជវង្សស្ដេចថៃសព្វថ្ងៃ កំពុងកាន់កាប់អាជីវកម្មឬជំនួញអ្វីខ្លះបាន បានជាទ្រព្យកើនដល់​​​ ៣០ពាន់លាន$ ក្លាយស្ដេចមានបំផុតក្នុងលោក?

បើយោងតាមសារព័ត៌មាន foxnews បានឲ្យដឹងថា ស្ថាប័ន Crown Property Bureau ដែលជាស្ថាប័នមានតួនាទីការពារក៏ដូចជាគ្រប់គ្រងទ្រព្យសម្បត្តិការឲ្យ រាជវង្សកំពុងកាន់កាប់ភាគហ៊ុន ធនាគារ Siam Commercial Bank ដែលជាធនាគារពាណិជ្ជធំបំផុតទី៣នៅថៃនិងជាធនាគារបានចុះបញ្ជីភាគហ៊ុននៅផ្សារហ៊ុនប្រទេសថៃ។ រាជវង្សស្ដេចថៃកាន់កាប់ភាគហ៊ុន ធនគារនេះ ប្រមាណ ២១ហ៊ុនមានតម្លៃ ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក។

លើសពីនេះ ខ្សែរាជវង្សនេះក៏បានកាន់កាប់ភាគហ៊ុន៣១ភាគរយ នៃ ក្រុមហ៊ុន Siam Cement មេផលិតផលិតសម្ភារសំណង់ក្នុងប្រទេសថៃ ហើយការកាន់កាប់ភាគហ៊ុន ៣១ភាគរយនៃមានតម្លៃ ប្រមាណ ៥.២ពាន់លានដុល្លារអាមេរិកផងដែរ។

ក្រៅពីកាន់កាប់ភាគហ៊ុននៃ ក្រុមហ៊ុនយក្សខាងលើនេះ ខ្សែរាជវង្សស្ដេចថៃក៏កាន់កាប់អចលនទ្រព្យជាច្រើនបើគិតតែទីក្រុងបាំងកកមានទំហំ ប្រមាណ ៣៣២០acres និងកន្លែងផ្សេងៗទៀតទូទាំងប្រទេសថៃ មានទំហំប្រមាណជាង១៣០០០acres ជាមួយនឹងការដាក់ជួលកិច្ចសន្សាចំនួន ៤ម៉ឺនអចលនទ្រព្យ ដែលសរុបអចលទ្រព្យទាំងអស់មានតម្លៃ ប្រមាណ ២៨ពាន់លានដុល្លារ តែស្ថាប័ន Crown Property Bureau ថាមានប្រមាណ ៩ពាន់លានដុល្លារប៉ុណ្ណោះ។

ធនាគារ Siam Commercial Bank

ក្រៅពីកាន់កាប់លើអចលនទ្រព្យ ខ្សែរាជវង្សស្ដេចថៃ​ ត្រូវគេសន្និដ្ឋានថាមានកាន់កាប់អាជីវកម្មផ្សេងៗទៀតដែលគេមិនដឹងច្បាស់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia