ញាក់សាច់! ម្ចាស់បទ “មេឃកំពុងភ្លៀងហើយ” ប្រកាសដាក់ផ្ទះជួលរបស់ខ្លួន តម្លៃជាង ១ម៉ឺនដុល្លារក្នុងមួយខែ

ប្រិយមិត្តមួយចំនួន ប្រាកដជាមានការភ្ញាក់ផ្អើលមិនខាន ក្រោយពីដឹងពីជីវិតឯកជនយ៉ាងសម្បូរបែបរបស់ម្ចាស់បទ «មេឃកំពុងភ្លៀងហើយ» លោក រិទ្ធិ ស៊ុនហាក់។

ដោយថ្មីៗនេះ លោកបានប្រកាសក្ដែងៗក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានដាក់ជួលផ្ទះវីឡាដល់ទៅ២ខ្នង កំពុងសាងសាង់ជិតរួច ដែលមានទីតាំងនៅទឹកដីកំពង់សោម។

ផ្ទះដែលប្រកាសជួល

ជាក់ស្ដែងចំពោះតម្លៃក្នុងការជួលវីឡានេះ  ត្រូវបានសាមីខ្លួនបញ្ជាក់យ៉ាងច្បាស់ថាមានតម្លៃ ១ម៉ឺន២ពាន់ដុល្លារក្នុងមួយខែ ដែលជាចំនួនខ្ពស់មិនអន់ទេ។

យ៉ាងណាមិញ គ្រាន់តែទទួលបានដំណឹងនេះភ្លាមក៏មាន ប្រិយមិត្តជាច្រើនលាន់មាត់សរសើរ ពីជីវភាពរបស់កម្លោះសង្ហារូបនេះ ពិតជាមានមិនខ្វះចាយ ព្រោះគ្រាន់តែថ្លៃជួលវីឡា ក៏អាចឲ្យគ្រួសារលោក រស់នៅយ៉ាងស្រួលដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ netkhmerpro

error: Content is protected !!