ប្រទេសទាំង១០ ដែលមានប្រជាជនប្រើប្រាស់ក្រដាសប្រាក់តិចជាងគេបំផុតនៅលើពិភពលោក

ចាប់ពីឆ្នាំ១៩៩០មក ប្រព័ន្ធនៃការទូទាត់ប្រាក់តាមឧបករណ៍អេឡិចត្រូនិកចាប់ផ្តើមកាន់តែមានការពេញនិយមនៅលើពិភពលោក។ ពលរដ្ឋនៃប្រទេសជឿនលឿនកាន់តែច្រើនឡើងៗចាប់ផ្តើមងាកមកប្រើប្រាស់ការទូទាត់តាមក្រេដីតកាត តាមទូរស័ព្ទដៃ និងរូបិយប័ណ្ណផ្សេងៗសម្រាប់ការចាយវាយប្រចាំថ្ងៃ និងការធ្វើពាណិជ្ជកម្ម ក្នុងនោះមានរួមទាំងកម្ពុជាផងដែរដែលកំពុងវិវឌ្ឍន៍ទៅរកនិន្នាការប្រភេទនេះ។

ខាងក្រោមនេះជាចំណាត់ថ្នាក់ប្រទេសទាំង១០ដែលមានប្រជាជនប្រើប្រាស់ក្រដាសប្រាក់តិចបំផុតលើពិភពលោក៖

១) ប្រទេសប៊េលហ្សិក

ការទូទាត់សាច់ប្រាក់ផ្ទាល់នៅបែលហ្សិកគឺមានតែ៧%នៃចំនួនប្រជាជនសរុបតែប៉ុណ្ណោះ ចំណែក៩៣%នៃចំនួនប្រជាជនមានទំលាប់ទូទាត់ទំនិញផ្សេងៗជាមួយក្រេដីតកាត និងរូបិយប័ណ្ណផ្សេងៗទៀត។

២) ប្រទេសបារាំង

ប្រទេសបារាំងវិញការទូទាត់សាច់ប្រាក់ដោយផ្ទាល់ពេលទំនិញគឺមានតែ៨ភាគរយប៉ុណ្ណោះ ហើយការទូទាត់ក្រេដីតកាត និងរូបិយប័ណ្ណមានរហូតដល់៩២ភាគរយឯណោះ។

៣) ប្រទេសកាណាដា

ការទូទាត់សាច់ប្រាក់ផ្ទាល់មាន១០ភាគរយ ហើយការទូទាត់ទំនិញតាមក្រេដីតកាត និងរូបិយប័ណ្ណមាន៩០ភាគរយ។

៤) ចក្រភពអង់គ្លេស

ការទូទាត់សាច់ប្រាក់ផ្ទាល់មាន ១១ភាគរយ ហើយការទូទាត់ទំនិញតាមក្រេដីតកាត និងរូបិយប័ណ្ណមាន ៨៩ភាគរយ។

៥) ប្រទេសស៊ុយអែត

ការទូទាត់សាច់ប្រាក់ផ្ទាល់មាន១១ភាគរយ ហើយការទូទាត់ទំនិញតាមក្រេដីតកាត និងរូបិយប័ណ្ណមាន ៨៩ភាគរយ។

៦) ប្រទេសអូស្រ្តាលី

ការទូទាត់សាច់ប្រាក់ផ្ទាល់មាន១៤ភាគរយ ហើយការទូទាត់ទំនិញតាមក្រេដីតកាត និងរូបិយប័ណ្ណមាន ៨៦ភាគរយ។

៧) ប្រទេសហូឡង់

ការទូទាត់សាច់ប្រាក់ផ្ទាល់មាន១៥ភាគរយ ហើយការទូទាត់ទំនិញតាមក្រេដីតកាត និងរូបីយប័ណ្ណមាន ៨៥ភាគរយ។

៨) សហរដ្ឋអាមេរិក

ការទូទាត់សាច់ប្រាក់ផ្ទាល់មាន ២០ភាគរយ ហើយការទូទាត់ទំនិញតាមក្រេដីតកាត និងរូបិយប័ណ្ណមាន ៨០ភាគរយ។

៩) ប្រទេសអាឡឺម៉ង់

ការទូទាត់សាច់ប្រាក់ផ្ទាល់មាន ២៤ភាគរយ ហើយការទូទាត់ទំនិញតាមក្រេដីតកាត និងរូបិយប័ណ្ណមាន៧៦ភាគរយ។

១០) ប្រទេសកូរ៉េខាងត្បូង

ការទូទាត់សាច់ប្រាក់ផ្ទាល់មាន៣០ភាគរយ ហើយការទូទាត់ទំនិញតាមក្រេដីតកាត និងរូបិយប័ណ្ណមាន៧០ភាគរយ។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia