មិនធម្មតា! ឡុង លីគ័ង្គ ច្រៀងបទរបស់ ខេមរៈ សិរីមន្ត ពីរោះខ្លាំង ស្រែកមិនចាញ់ម្ចាស់ដើមឡើយ (វីដេអូ)

តារាចម្រៀងវ័យក្មេងឡុង លីគ័ង្គ កំពុងតែទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ទោះបីជារូបប្អូនមានវ័យក្មេង និងទើបតែឈានជើងចូលសិល្បៈក្តី។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងហើយថា អតីតបេក្ខជននៅក្នុងការប្រលងចម្រៀងវ័យក្មេងលំដាប់ថ្នាក់អន្តរជាតិ The Voice Kids រដូវកាលដំបូងរូបនេះ មានសម្លេងពិរោះ អាចស្រែកបានយ៉ាងឡូយ មិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះបានបកស្រាយនូវបទចម្រៀងមួយបទរបស់តារាចម្រៀងខេមរៈ សិរីមន្ត ដោយលើកយកបទថ្មីរបស់លោក«ខ្ញុំលែងត្រូវការស្នេហា» មកស្រែកច្រៀងខ្លាំងៗនៅលើឆាក ដែលមានមនុស្សជាច្រើនបានចូលរួមទស្សនា។

ស្របពេលជាមួយគ្នានេះ មានទស្សនិកជនជាច្រើនបានសរសើរប្អូន នៅក្មេងមែនពិតតែសម្លេងស្រែកច្រៀងបានខ្ពស់ មានសមត្ថភាពល្អ៕

តោះមកស្តាប់ចម្រៀងស្រែកមិនចាញកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត របស់តារាវ័យក្មេង ឡុង លីគ័ង្គ ដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload