យុទ្ធសាស្រ្តដ៏ល្បីល្បាញរបស់ជប៉ុន ដែលទាក់ចិត្តក្មេងៗឱ្យឈ្លក់វង្វេងក្នុងការសិក្សា ដូចជក់លេងហ្គេម

ប្រព័ន្ធអប់រំរបស់ជប៉ុនត្រូវបានទទួលស្គាល់ថា មានការប្រកួតប្រជែងខ្ពស់ ខួរក្បាលរបស់សិស្សម្នាក់ៗពោរពេញទៅដោយសមត្ថភាព​ អាចនិយាយបានថារៀនសូត្រមិនខ្លាចស្លាប់ ជាពិសេសការសិក្សាផ្តោតលើមុខវិទ្យាសំខាន់ៗដូចជាគណិតវិទ្យា និងវិទ្យាសាស្ត្រ ដូចច្នោះហើយបានជាគេឃើញជប៉ុនជាប្រទេសសម្បូរដោយធនធានបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់។

ការចូលរៀននៅតាមសាលារដ្ឋភាគច្រើនជាថ្នាក់បឋមសិក្សា ចំណែកការសិក្សានៅតាមគ្រឹះស្ថានឯកជនជារឿងដែលពេញនិយមសម្រាប់សិស្សចាប់ពីថ្នាក់អនុវិទ្យាល័យ ដល់សកលវិទ្យាល័យ ។  ជាទូទៅសិស្សរបស់ជប៉ុនត្រូវមានមធ្យមភាពខ្ពស់ ជាមួយនឹងគុណភាពនិងប្រសិទ្ធភាពក្នុងការអានអក្សរ គណិវិទ្យា និងវិទ្យាសាស្ត្រ ។ ប្រព័ន្ធអប់រំរបស់ជប៉ុនឲ្យតម្លៃខ្ពស់ទៅលើជំនាញសំខាន់ដូចជា វិស្វកម្ម និងវិទ្យាសាស្ត្រ ដែលបន្ទាប់ពីចប់បរិញ្ញាបត្រ និស្សិតមានឱកាសទទួលផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គម ពីប្រព័ន្ធអប់រំរបស់ពួកគេ។

ចូលដល់និន្នាការបច្ចុប្បន្ននេះវិញ ជប៉ុនបានបានបង្វែរមុខព្រួញទៅរកការសិក្សាតាមអនឡាញបែបស្តង់ដារ ដែលក្រៅពីថ្នាក់រៀន ប្រភពមេរៀនពីអនឡាញនាំឲ្យសិស្សទទួលបានបទសោធន៍ក្នុងការសិក្សាយូរអង្វែង មិនថានៅក្នុងផ្ទះ ឬ ពេលកំពុងជិះរថភ្លើង ។ សព្វថ្ងៃនេះជប៉ុនកំពុងអភិវឌ្ឍន៍វគ្គសិក្សាអនឡាញពេញម៉ោង ដែលកំពុងស្ថិតក្នុងការសាកល្បង និងជុសជុលបន្ថែម។

សាស្ត្រាចារ្យមកពីសកលវិទ្យាល័យបច្ចេកវិទ្យាជប៉ុន លើកឡើងពីអត្ថប្រយោជន៍ប្រព័ន្ធអប់រំតាមអនឡាញថា “ប្រសិនបើសិស្សមិនបានមករៀននៅថ្នាក់ផ្ទាល់ទេ ពួកគេមានឧបករណ៍គ្រប់គ្រាន់ក្នុងការសិក្សា និង គ្រប់គ្រងមាតិកាមេរៀន មិនខុសពីមកសិក្សានៅថ្នាក់រៀនផ្ទាល់។

ក្រៅពីបង្កើតមាតិកាអនឡាញ គេបានបង្កើតជាគំនូរជីវចលដែលមានឈ្មោះថា​ Sakura Ookayama ជំនួសមុខឲ្យគ្រូបង្រៀនដើម្បីលើកទឹកចិត្តនិងទាញចំណាប់អារម្មណ៍សិស្សវិទ្យាល័យឲ្យផ្តោតលើមេរៀនរបស់ពួកគេ និងណែនាំពីរបៀបប្រើប្រាស់មាតិកាមេរៀនដែលត្រឹមត្រូវ។

សម្រាប់សិស្សថ្នាក់សកលវិទ្យាល័យវិញ ពួកគេមិនត្រឹមតែរៀននៅសាលា និងធ្វើការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែពួកគេមានឱកាសច្រើនក្នុងការចុះទៅមើលទិដ្ឋភាពជាក់ស្តែងនៅនឹងកន្លែងតាំងពីឆ្នាំទីមួយមកម្លេះ។

មួយវិញទៀតក្រុមហ៊ុនមួយចំនួនដែលរកស៊ីវិស័យអប់រំនេះ ពួកគេផ្តោសំខាន់លើការសិក្សាតាមស្មាតហ្វូន ដែលជាការផ្គូរផ្គងរវាងសិស្សជប៉ុន និងគ្រូជនជាតិអង់គ្លេស បន្ទាប់មកពួកគេទំនាក់ទំនងគ្នាតាមរយៈ Chat ខណៈដែលគ្រូៗទាំងនោះមកពីជុំវិញពិភពលោក និងមានជាតិសាសន៍ផ្សេងៗគ្នា។

មានគ្រឹះស្ថានជាច្រើនដែលលើកទឹកចិត្តឲ្យសិស្សផ្សារភ្ជាប់បច្ចេកវិទ្យាជាមួយការសិក្សារបស់ពួកគេ ជាក់ស្តែងមានសាលាមួយនៅជប៉ុន (Seisen International School) បានដាក់ Ipad ឲ្យសិស្សថ្នាក់មត្តីប្រើ ក្នុងកំឡុងពេលសិក្សា ៤ រដូវកាល ក្មេងៗអាចអនុវត្តន៍ការផាត់ព័ត៌តាមបែបឌីជីថល ។ ការប្រើប្រាស់បច្ចេកវិទ្យា លើកទឹកចិត្តឲ្យមានការងារជាងក្រុម និងគំនិតច្នៃប្រឌិតនៅក្នុងថ្នាក់របស់ពួកគេ ជាកត្តាទាក់ទាញចិត្តក្មេងៗ ខណៈដែលធ្វើកិច្ចការចប់ ពួកគេគ្រាន់តែចុចប៊ូតុងមួយដើម្បីឲ្យគ្រូត្រួតពិនិត្យជាការស្រេច។

ដោយសារការបណ្តុះខួរក្បាលក្មេងឲ្យដក់ជាប់ជាមួយបច្ចេកវិទ្យាទាំងពីវ័យក្មេង បានធ្វើឲ្យក្មេងៗជប៉ុនមានភាពស្ទាត់ជំនាញ និងគំនិតច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហា ជាពិសេសពួកគេដឹងច្បាស់ថា ពួកគេនឹងក្លាយទៅជាអ្នកដឹកនាំជំនាន់ក្រោយ។

ចំណែកសិស្សវិទ្យាល័យនៅជប៉ុន ត្រូវបានលើកទឹកចិត្តឲ្យធ្វើការស្រាវជ្រាវការអប់រំថ្មីៗបំផុតនៅលើអនឡាញ ដើម្បីរៀបចំគម្រោង និងបង្កើតឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា ប្រព័ន្ធអប់រំរបស់ជប៉ុនបានស្តារឡើងវិញបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ខណៈដែលក្មេងជប៉ុន ៩៩.៩៩% សុទ្ធតែបានចូលរៀនគ្រប់ៗគ្នា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!