ទីបំផុត បទចម្រៀង “វាយ​ម៉ា​លុយ​” របស់​កញ្ញា តី ចេញជា MV ឡើងឡូយកប់តែម្តង (វីដេអូ)

បទ​ចម្រៀង​​ “វាយ​ម៉ា​លុយ​“​ ពី​កញ្ញា តី ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ច្រើន​លើស​លុប​​ពី​មិត្ត​យុវវ័យ​​នោះ​ ឥឡូវ​នេះ​ចេញ​ជា​ MV តាម​ការ​សន្យា​ហើយ។

“វាយ​ម៉ា​លុយ​” គឺ​ជា​បទ​ដំបូង​​របស់​កញ្ញា តី ​ដែល​ធ្វើ​ឲ្យ​​​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ស្គាល់​នាង​ កាន់​តែ​ច្បាស់​តាម​រយៈ​បទ​ចម្រៀង​មួយ​បទ​នេះ។ ក្រោយ​ពី​​ស្នាដៃ​ដំបូង​​ទទួល​បាន​ជោគ​ជ័យ​កញ្ញា តី ត្រៀម​ នឹង​ចេញ​បទ​ច្រៀង​ក្រោយ​​ទៀត​ដើម្បី​បំពេញ​ចិត្ត​មិត្ត​យុវវ័យ។

កន្លង​មក​កញ្ញា តី ធ្លាប់​និយាយ​ថា ការ​ចេញ​បទ​ថ្មី​ ក្រោយ​ទៀត​​ខ្លួន​មិន​ហ៊ាន​ធានា​ថា​នឹង​ទទួល​បាន​ភាព​ល្បី​ល្បាញ​ដូច​បទ “វាយ​ម៉ា​លុយ​” នោះ​ទេ​ គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​ទស្សនិកជន​​ជា​អ្នក​ឲ្យ​ពិន្ទុ៕

តោះមកទស្សនាវីដេអូចម្រៀងទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay