គ្រប់គ្នាមានការព្រួយបារម្ភជាថ្មី ដោយអុកស៊ីសែនមានការថយចុះ ខណៈអ្នកសង្គ្រោះ និងក្មេងៗកំពុងនៅក្នុងរូងភ្នំនៅឡើយ

កាលពីម្សិលមិញកម្រិតអុកសុីសែននៅក្នុងរោងភ្នំ​នៅកន្លែង​ដែលក្មេងទាំង​១៣នាក់​ កំពុងតែរង់ចាំការជួយសង្រ្គោះ​​បានធ្លាក់ចុះត្រឹមតែ១៥%។​ ការធ្លាក់ចុះនៃកម្រិតអុកសុីសែននេះ ​បានបណ្តាលឲ្យមានការព្រួយបារម្ភសាជាថ្មី​ពីវាសនា​របស់ពួកក្មេងៗ។

តាមសារពត៌មាន​ CNN របស់អាមេរិក​ មន្រ្តីនៅនឹងកន្លែង​មុននេះ​រំពឹងថា​ក្មេងៗនឹង​អាចនៅក្នុងរោងភ្នំ​រហូតដល់ទឹកស្រកចុះ​ពោលគឺអាចរហូតដល់​៤ខែ​ឯ​នោះ។​ តែស្ថានការវិវត្តន៍ថ្មី​ចុះក្រោយនេះ​​បានធ្វើឲ្យការព្រួយបារម្ភ​មានការកើនទ្បើង។

លើសពីនេះទៅទៀតនោះ​គឺនៅថ្ងៃនេះ​អ្នកជួយសង្រ្គោះម្នាក់មានស្លាប់​ដោយសារ​ការខ្វះខ្យល់ដកដង្ហើមពេលត្រទ្បប់ពីបេសកម្ម​បញ្ចូន​អ៊ុកស៊ីសែន​ទៅជួយក្មេងៗ​ដែលជាប់នៅខាងក្នុង។​ ទោះយ៉ាងណា​កាលពីម្សិលមិញផង​ដែរ ក៏មាន​សហគ្រិនអាមេរិក​ម្នាក់គឺលោក Elon Musk ​​បានប្រកាសផ្តល់ជំនួយ​ក្នុងការជួយក្មេងៗទាំង១៣នាក់នោះ។

សហគ្រិនអាមេរិក​ម្នាក់គឺលោក Elon Musk

គាត់ជាសហគ្រិន​ល្បីល្បាញម្នាក់ខាង​ផលិតរថយន្តអគ្គីសនី​ និង​បានកំពុងកសាងអាជីវកម្មផលិតយាន្តនាំមនុស្សទៅភពផ្សេង។​ គាត់ក៏កំពុងទទួលបាន​គម្រោងសង់ផ្លូវរថភ្លើងក្រោមដី​បែបថ្មី​ដែលនឹងកាត់បន្ថយពេលវេលាធ្វើដំណើរ​បានច្រើន​នៅទីក្រុងមួយរបស់អាមេរិច។

តែទោះយ៉ាងណា យើងសូមជូនពរឲ្យក្មេងៗ និងអ្នកជួយសង្គ្រោះទាំងអស់​ទទួលបានសុវត្តិភាព​ ហើយនឹងឆាប់បានចេញពីរូងភ្នំនេះ​។ ​សង្ឃឹម​ក្មេងៗ​នឹង​មានឳកាស​ទទួលការអញ្ជើញ​របស់សហព័ន្ធបាល់ទាត់អន្តរជាតិ​ក្នុងការទៅទស្សនាបាល់ទាត់ផ្តាច់ព្រ័ត្រនៅប្រទេសរុស្ស៊ីផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia