តោះមកស្តាប់គ្រូបង្វឹកក្លិប Liverpool បង្ហោះសារទៅកាន់ក្មេងៗទាំង១៣នាក់ដែលកំពុងជាប់នៅរូងភ្នំ (វីដេអូ)
បន្ទាប់ពីផ្ទុះរឿងដែលកំពុងល្បីទូទាំងពិភពលោក គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បានធ្វើរឿងដែលគួរឲ្យសរសើរនឹងគោរពមួយដល់កុមារថៃទាំង ១២ រួមទាំងគ្រូបង្វឹកម្នាក់ផងដែរ ដែលកំពុងជាប់ក្នុងរូងភ្នំថាំហ្លួង។
ក្នុងវីដេអូមួយដែលអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់បាននិយាយប្រាប់ CNN ថា៖ «តាំងនាមឲ្យខ្ញុំក៏ដូចជាគ្រួសារ LFC ទាំងអស់ ពួកយើងសូមជូនពរឲ្យអ្នកឆាប់បានចេញមកវិញដោយអស់ពីដួងចិត្តរបស់ពួកយើង។ អ្នកត្រូវតែរឹងមាំឡើង ពួកយើងនៅជាមួយអ្នកជានិច្ច។ ពួកយើងកំពុងតាមដានគ្រប់ព័ត៌មានទាំងអស់ នឹងសង្ឃឹមរាល់វិនាទីថា អ្នកនឹងឃើញពន្លឺថ្ងៃម្ដងទៀត»។
សូមបបញ្ជាក់ថា ក្រៅពីគ្រូបង្វឹកលោក Jurgen Klopp ខ្សែការពាររបស់ Man City កីឡាករ John Stones ក៏សង្ឃឹមដូចគ្នាថា មនុស្សដែលបានជាប់ក្នុងរូងភ្នំទាំងអស់នឹងអាចចេញមកក្រៅវិញដោយសុវត្ថិភាពផងដែរ។ មកទល់នឹងពេលនេះកុមារថៃទាំង១២ បូករួមទាំងគ្រូបង្វឹកម្នាក់ត្រូវបានក្រុមអ្នកមុជទឹកអង់គ្លេសរកឃើញវិញហើយ នឹងពួកគេក៏កំពុងតែបន្តរកវិធីសាស្រ្តដើម្បីរំដោះពួកគេចេញពីរូងភ្នំផងដែរ៕
តោះមកស្តាប់វីដេអូទាំងអស់គ្នា៖
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ khmerload