ព្រះតេជគុណ គូ សុភាព ផលិតខ្សែភាពយន្តទី៣ បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ (វីដេអូ)

ព្រះតេជគុណ គូ សុភាព

ភាពយន្តខ្លីអប់រំបែបព្រះពុទ្ធសាសនា ដែលនិពន្ធ និងផលិតដោយ ព្រះតេជគុណ គូ សុភាព ទទួលបានជោគជ័យ ផ្សាយបុណ្យកុសលទៅកាន់អ្នកទស្សនាកើតបញ្ញារាប់លាននាក់លើបណ្តាញសង្គម Facebook។

ទើបតែប៉ុន្មានម៉ោងមុននេះ ព្រះតេជគុណ ក៏ចេញផ្សាយភាពយន្តខ្លីមួយទៀត ចំណងជើងថា «ឈើច្រត់» ក្រោយភាពយន្តទី ២ រឿង «អ្នកណាស្រឡាញ់ខ្ញុំ» ផ្សាយបានជាង៣ខែ។

រឿង «ឈើច្រត់» បង្ហាញពីវិបត្តិសង្គមដែលឪពុកចាស់ជរាត្រូវបានកូនប្រុសរហូតទៅ៣នាក់ មិនទទួលចិញ្ចឹមក្រោយបុរសជាឪពុកលក់ផ្ទះ និងដី ចែកទ្រព្យឱ្យកូនៗអស់នៅសល់តែខ្លួនមួយ។ ដំណើរសាច់រឿងស្តែងឱ្យឃើញពីការលំបាក ខ្វះទីពឹង និងភាពអត់ឃ្លានរបស់មនុស្សចាស់ជរាម្នាក់ ជាមួយនឹងរឿងរ៉ាវហួសចិត្តដែលកូនរបស់បុរសចាស់នោះលើកឡើងចំពោះឪពុក៕

រឿង «ឈើច្រត់»

នេះជាក៏ជាភាពយន្តខ្លីទី២ និពន្ធដោយ ព្រះតេជគុណ គូ សុភាព បច្ចុប្បន្នមានអ្នកចូលទស្សនាជាង ២១ ម៉ឺនដងហើយ៖

រឿង «អ្នកណាស្រឡាញ់ខ្ញុំ»

រឿង «រឿងដងរែក» ជាភាពយន្តខ្លីទីមួយ ដែលមានអ្នកទស្សនា ជាង ២លានដង លើ Page Facebook ព្រះតេជគុណ គូ សុភាព៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!