អ្នកគាំទ្រប្រេស៊ីលមានការខឹងសម្បារខ្លាំងដល់ថ្នាក់គប់ដុំថ្មដាក់ឡានក្រុមជម្រើសជាតិប្រេស៊ីល (វីដេអូ)

កំពូលក្រុមបាល់ទាត់ប្រេស៊ីលឈ្នះពាន FIFA World Cup ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តរហូតដល់ ៥ដងឯណោះ​ កាលពីឆ្នាំ​១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២។

តែអ្វីដែលគួរឱ្យពិបាកទទួលយកនោះគឺ ក្រុមបាល់ទាត់នេះបានប្រគួតចាញ់បែលហ្សិកាលសប្តាហ៍កន្លងទៅក្នុងលទ្ធផល ២-១ ក្នុងជម្រុះ៨ក្រុម ទៅកាន់វគ្គ​៤ក្រុមចុងក្រោយនៃរដូវ FIFA World Cup ២០១៨ នៅក្នុងប្រទេសរុស្ស៊ី។

ក្នុងលទ្ធផលចាញ់នេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រ​នៅ​ប្រទេស​ប្រេស៊ីលមានការខឹងសម្បារ ហើយបាន​នាំគ្នា​ឈរ​រង់ចាំ​នៅ​តាម​ដងផ្លូវ​មួយដែល​រថយន្ត​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បើក​ឆ្លង​កាត់ ដើម្បី​ចាំ​គប់​ដុំ​ថ្ម ពងមាន់ និង​វត្ថុ​ផ្សេងៗ​ទៀត​ដាក់​រថយន្ត​នោះ។ តែទោះបីយ៉ាងណា មិនមែនព័ត៌ថ្មីណាមួយបានបញ្ជាក់ពីអ្នករបួស និងដោះស្រាយយ៉ាងណានោះទេ៕

តោះមកទស្សនាវីដេអូនៃការគប់ទាំងអស់គ្នា៖

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sportbible