ទីផ្សាររបស់ HTC កំពុងជួបបញ្ហាខ្លាំង តើវាសនារបស់ HTC អាចលក់ក្រុមហ៊ុនដូច Nokia ដែរឬទេ?

ខណៈទីផ្សារប្រគួតប្រជែងកាន់តែខ្លាំង ដៃគួរក៏មានកាន់តែច្រើន ដូច្នេះហើយបើយើងមិនរឹងមាំទេ យើងអាចដួលបាស់ជើងក៏ថាបានដែរ មិនប្រាដកថាអ្នកដើរមុនមានបទពិសោធន៍ជាងអ្នកមកក្រោយទេ ហើយក៏មិនប្រាកដដែរថា របស់ដែលមកក្រោយអាចដណ្ដើទីផ្សារមុនបានដែរ។

បើយើងនិយាយទៅអតីតកាលបន្ដិច អ្នកទាំងអស់គ្នាប្រហែលធ្លាប់បានអានរឿងច្រើនមកហើយពីក្រុមហ៊ុន Nokia លក់ភាគហ៊ុនទៅអោយក្រុមហ៊ុន Microsoft ដោយសារមូលហេតុខ្លួនចង់រក្សាឈ្មោះដដែល តែសុខចិត្តដូរម្ចាស់នេះ។

Nokia ជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ចំណាស់មួយនៅក្នុងពិភពលោក តាមរយៈការបង្កើតនៅទូរស័ព្ទច្រើនម៉ូដ ច្រើនម៉ូឌែល នឹង មានអ្នកនិយមចូលចិត្តច្រើន តែជួនពេលដែលគេចូលចិត្តនេះ វាក៏ធ្វើអោយ Nokia ត្រូវបាត់បង់អតិថិជន នឹង លុយរាប់កោដដុល្លារដែរ ព្រោះតែមហិជ្ជតាគិតថាគ្មាននណាដល់ខ្លួន ព្រមទាំងចរិករឹងរុះទៀតនោះ ទើបធ្វើអោយវាត្រូវបាត់មុខពីទីផ្សារអស់រយៈពេលយ៉ាងយូរមកនេះ។

តែឥឡូវនេះយើងក៏បានទទួលដំណឹងថ្មីមួយទៀតហើយពីក្រុមហ៊ុន របស់តៃវ៉ាន់នេះ កំពុងជួបវិបត្តិធ្ងន់ធ្ងរ ស្រដៀងនឹង Nokia ដែលអត្រាចំណូលប្រចាំឆ្នាំរបស់ខ្លួនបានធ្លាក់ចុះបន្តបន្ទាប់ ដែលជាហេតុធ្វើអោយ HTC ពិបាកវាយលុកទីផ្សារវិញម្ដងទៀតណាស់។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតស្មាតហ្វូន HTC ឬ ពាក្យពេញហៅថា High Tech Computer Corporation នេះគ្រោងនឹងកាត់បន្ថយបុគ្គលិក ប្រមាណ ២២ ភាគរយនៃបុគ្គលិកទាំងអស់ទៀតដែរ ដើម្បីបន្ថយការចំណាយខ្លះ នឹងទុកខ្លះដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនឡើងវិញ។

ជាងនេះ បើនិយាយពីចំណូលដែលខ្លួនទទួលបាននោះគឺ នៅឆ្នាំ ២០១៨ នេះ HTC ធ្លាក់ជាង ៦៧ ភាគរយនៃចំនួនសរុបទៅហើយ ដោយ មានលុយប្រមាណ ៧៣,២៥ លាន​ដុល្លារ ប៉ុណ្ណោះ អត្រានេះធ្លាក់ជាងឆ្នាំ ២០១៧ ដែលមានលុយខ្ទង់ ២២៦ លាន​ដុល្លារអាមេរិក ។ បើគិតតាមចំណូលនេះ HTC ត្រូវបាត់បង់លុយច្រើន ពីការនាំចេញនៅស្មាតហ្វូនថ្មីរបស់ខ្លួន។

គួរបញ្ជាក់ថា បើគិតមកដល់ខែនេះ ចំណូលរបស់ក្រុមហ៊ុននេះធ្លាក់ចុះមកនៅត្រឹម ៧៣,២៥ លាន​ដុល្លារ ស្មើនឹង ៦៧,៦៤% ហើយនេះជាតួលេខមួយដែលគួរអោយព្រួយបារម្មណ៍ជាខ្លាំងសម្រាប់ HTC ប្រសិនបើ HTC មិនឆាប់គិតគួរខ្លាំងទេ វាអាចនឹងដើរជាន់ដានចាស់របស់ក្រុមហ៊ុន Nokia ដែលធ្លាប់បាត់មុខកន្លងមកក៏ថាបាន ហើយ បើនិយាយពីផ្សារស្រុកខ្មែរយើងវិញគេមិនសូវឃើញមានអ្នកកាន់ HTC ច្រើនប៉ុន្មានទេ នេះក៏ដោយសារតម្លៃរបស់វារាងថ្លៃ ហើយមិនសូវសាក់សមជាមួយសមត្ថភាពរបស់វាទៀតនោះ ដែលជាហេតុធ្វើអោយអតិថិជនមួយចំនួនងាកទៅរក Samsung, Apple, Huawei, Google Pixel, OPPO វិញ ដែលមានតម្លៃស្រដៀងគ្នា ​តែគេមានកម្មវិធីល្អច្រើនជាង HTC ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!