ឡូយកប់! តារាថៃដ៏ល្បី Bella Ranee មានសំណាងបានចូលក្រោបថ្វាយបង្គំសម្តេចម៉ែទៀត

មកដល់ប្រទេសកម្ពុជាមិនទាន់បានប៉ុនា្មនម៉ោងផង តារាថៃតួអង្គក្នុងរឿង «បុព្វេ សន្និវាស» Bella Ranee មានសំណាងចូលក្រោប ថ្វាយបង្គំគាល់ សម្តែងការគួរសម ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរទៀត នេះបើយោងតាមរូបភាពដែលគេបង្ហោះកាលពីម្សិលមិញ។

យ៉ាងណាមិញ ឃើញថាតារាស្រីរូបនេះ បានស្លៀកពាក់ជាឈុតយ៉ាងសមរម្យបំផុត នៅក្នុងដំណើរមកកាន់ទឹកដីខ្មែរជាលើកទីពីរនេះ មិនត្រឹមតែប៉ុណ្ណោះឃើញថាកាយវិការរបស់តារារូបនេះ បានបញ្ជាក់ពីចរិតដ៏សុភាព ចំពោះព្រះមហាក្សត្រី ដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ក្រោយពីបានឃើញរូបភាពទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រក៏ដូចជា មហាជនមួយចំនួនបើកភ្នែកធំៗតែម្តង ដោយទើបតែឃើញថាតារាថៃរូបនេះម្នាក់ទេ ដែលមានសំណាងបានជួបព្រះភ័ក្រ្ត និងចូលគាល់ព្រះមហាក្សត្រីខ្មែរបែបនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload