រំភើបជំនួស! កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជួយលុយលោក ចាន់ សម័យ ១ពាន់ដុល្លារឯណោះ​ ​(វីដេអូ)

កាលពីថ្មីៗ មានការលេចធ្លាយរឿងដ៏មិនគួរឲ្យជឿថា តារាចម្រៀងដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះបោះសម្លេង នៅក្នុងវិថីសិល្បៈលោក ចាន់ សម័យ បែរជាត្រូវធ្លាក់ខ្លួនក្រ រហូតដល់ថ្នាក់ដើរស្ទូចត្រីដើម្បីរកស៊ីចិញ្ចឹមជីវិត។

ជាក់ស្តែង ខណៈពេលដែល ព័ត៌មានរបស់តារារូបនេះ កំពុងតែល្បីសុះសាយ ស្រាប់​តែថ្មីៗនេះ កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត បានចេញមុខជួយជាថវិកាផ្ទាល់ខ្លួន តាមរយៈបងប្រុសរបស់លោក ជូនទៅអតីតតារាចម្រៀងលោក ចាន់ សម័យ រហូតដល់ ១០០០ដុល្លារ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺពិតជាធ្វើឲ្យមហាជនសរសើរដល់ទឹកចិត្តលោក ខេមរៈ សិរីមន្ត ខ្លាំងមែនទែន ព្រោះថានៅពេលដែលលោកឃើញ អតីតតារាចម្រៀង លោក ចាន់ សម័យ ជួបទុក្ខធំបែបនេះ លោកពិតជាមិនមើលនឹងភ្នែកនោះទេ៕

តោះមកទស្សនាវីដេអូនៃការប្រគល់ប្រាក់របស់លោក ខេមរៈ ភារុណ ទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!