សេដ្ឋីលេខ១នៅអាស៊ាន Robert Kuok៖ ជោគជ័យ​ ៩០%​មកពីប្រឹងប្រែង ត្រឹមតែ ១០%ប៉ុណ្ណោះបានមកពីសំណាង

មហាសេដ្ឋីវ័យ៩២ លោក Robert Kuok គាត់ជាត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏ល្បីល្បាញនៅអាស៊ី ជាពិសេសគឺជំនួញស្ករសដ៏មហាសាលរបស់គាត់ដែលគេហៅរហ័សនាមថា ស្តេចស្ករសអាស៊ី។ មហាសេដ្ឋីមានជាងគេនៅតំបន់អាស៊ានរូបនេះ ធ្លាប់បានលើកឡើងថា​ «ភាពជោគជ័យរបស់គាត់បច្ចុប្បន្នគឺ ១០ភាគរយកើតឡើងដោយសារសំណាង តែ៩០ភាគរយទៀតគឺវាបានមកពីការខិតខំប្រឹងប្រែង និងតស៊ូព្យាយាម»

សេដ្ឋីដែលបានចំណាយពេលជិត៧០ឆ្នាំប្រទ្បូកក្នុងការរកស៊ីរូបនេះបានពោលថា ភាពជោគជ័យអាចនឹងកើតមានឡើងដោយសារសំណាង តែវាត្រូវការខិតខំប្រឹងប្រែងឲ្យខ្លាំងក្លា បើមិនដូច្នោះសំណាងក៏មិនអាចកើតឡើងបានដែរ»។ លើសពីនេះទៅទៀត លោកបានបន្ថែមថា «រកស៊ីអ្វីក៏ដោយក៏មានហានិភ័យដែរ ចង់ទទួលបានជោគជ័យបាន អ្នកត្រូវតែហ៊ានប្រថុយ»

លោក Robert Kuok បានពន្យល់ថា ប្រសិនបើអ្នកមិនក្លាហានគ្រប់គ្រាន់ទេ នៅតែស្ទាក់ស្ទើរ មិនចាប់ឱកាសឲ្យបានមុន ទាន់ពេលទេ នោះអ្នកនឹងគ្មានឱកាសឡើយដើម្បីទទួលបានភាពជោគជ័យទាំងនោះ។

ម្យ៉ាងវិញទៀត លោកបានលើកទ្បើងនូវការសម្រេចចិត្ត ពេលដែលលោកចាប់ផ្តើមអាជីវកម្មស្ករសដំបូងថា វាជាការសម្រេចចិត្តដែលមានការលំបាកខ្លាំង ព្រោះវាប្រថុនប្រថានខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយការហ៊ានសាកល្បង ទីបំផុតព្រោះ តែស្ករសនោះហើយ បានធ្វើឲ្យគាត់មានថ្ងៃនេះ។

លោកបានរំលឹកថា ពេលចាប់ផ្តើមរកស៊ីដំបូង កាលនោះទីផ្សារមិនទាន់មានភាពច្បាស់លាស់ នៅមានសង្គ្រាមច្របូកច្របល់នៅទ្បើយទេ យ៉ាងណាគាត់បានពុះពារក្នុងការរកទីផ្សារសម្រាប់ស្ករសរបស់លោករហូតដល់ក្រៅប្រទេស។​ ពេលរកទីផ្សារបានហើយ គាត់គ្មានដើមទុនដើម្បីផលិតគ្រប់គ្រាន់ទ ដូចនេះគាត់ក៏បានប្រថុយខ្ចីលុយធនាគារ សម្រេចគោលដៅរបស់ខ្លួន ទោះប្រឈមនឹងហានិភ័យនៃទីផ្សារមិនសូវច្បាស់ក៏ដោយ។

ទាំងអស់នេះហើយសុទ្ធតែសបញ្ជាក់ថា សំណាងកើតឡើងបានដោយសារការខិតខំប្រឹងប្រែង ដែលតស៊ូមិនបោះបង់។ ចូរធ្វើការឲ្យអស់ពីលទ្ធភាព សល់ប៉ុន្មានទុកឲ្យសំណាងជាអ្នកចាត់ចែងទៅចុះ។

គួរបញ្ជាក់ថា សម្រាប់ពាក់កណ្តាល់ឆ្នាំ២០១៨នេះ លោក Robert Kuok នៅតែជាប់ជាមហាសេដ្ឋីមានបំផុតទី១នៅម៉ាឡេស៊ីនិងអាស៊ានដដែល ដោយមានទ្រព្យផ្ទាល់ខ្លួនរសរុបប្រមាណជិត ២០ពាន់លានដុល្លារអាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!