អបអរសាទរ! កង់បីផលិតដោយស្នាដៃកូនខ្មែរ ត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេសហើយ (វីដេអូ)

យាន​ជំនិះ​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ ឬ​ហៅ​ថា កង់​បី​ដែល​ជា​ស្នាដៃ​ផលិត​ដោយ​លោក ញាន ផល្លឹក ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​ នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ហ្វីលីពីន។

យាន​ជំនិះ​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ប្រមាណ​ជា ១០នាក់ ដោយ​មាន​កៅអី​ចំនួន​បី​នៅ​ផ្នែក​ខាង​មុខ។ កៅអី​មួយ​កណ្ដាល​សម្រាប់​តៃកុង កៅអី​ពីរ​សងខាង​សម្រាប់​អ្នក​ដំណើរ និង​ផ្នែក​ខាង​ក្រោយ​មាន​កៅ​អី​វែង​ពីរ​​ សម្រាប់​ផ្ទុក​អ្នក​ដំណើរ​ផ្សេង​ទៀត។

ចំពោះ​តម្លៃ​កង់​បី ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​មាន​តម្លៃ ៣៨៨,៨៨៨.០០ បេសូ​(ឈ្មោះ​រូបិយ​ប័ណ្ណ​ហ្វីលីពីន) ដែល​ស្នើ​ចំនួន ៧ ២៦៧ ដុល្លារ​អាមេរិក។

បច្ចុប្បន្ន​កង់​បី​ស្នាដៃ​របស់​ស្ថាបនិក​រថយន្ត​អង្គរ​នេះ កំពុង​ស្ថិត​​ក្នុង​ដំណើរ​ការ​នៃ​ការ​ផលិត ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​​អូស្ត្រាលី Star 8 នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​តំបន់​អាស៊ី​ដែល​មាន​ប្រទេស​ហ្វីលីពីន​ជា​ប្រទស​ដំបូង​គេ៕

តោះមកទស្សនាវីដេអូកង់បីនៅក្នុងប្រទេសហ្វីលីពីនទាំងអស់អស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!