ភ្ញាក់ផ្អើល! អាជ្ញាធរខេត្តព្រះសីហនុ ផ្អាកចរាចរលើផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន (វីដេអូ)

អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរលើផ្លូវជាតិលេខ៤ ព្រោះតែស្ថានភាពទឹកជំនន់ បានហូរកាត់លើផ្លូវ និងស្ពានគួរឲ្យបារម្ភ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ Fresh News ថា «នៅព្រឹកនេះនៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ឃុំអូរបាក់រទេះ ស្រុកំពង់សីឡា ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១០៦-១០៧ ពេលនេះទឹកបានហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ នឹងកំពស់លើស្ពានប្រហែល១ម៉ែត្រ។ ពេលនេះចរាចរត្រូវបានផ្អាកបណ្តោះអាសន្នសិន»។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ទៀតថា ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពុងសីលា សហការជាមួយកម្លាំងពាក់ព័ន្ធ កំពុងរៀបចំសណ្តាប់ធ្នាប់៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia