ញាក់សាច់!​ ត្រឹមតែ៦ខែសោះ ធនាគារជាតិកម្ពុជា បិទគ្រឹះ​ស្ថាន​ឥណទាន​ជនបទ​ប្រមាណ៥​០​កន្លែងឯណោះ

ត្រឹម០៦ខែដើមឆ្នាំ២០១៨នេះ ធនាគារជាតិកម្ពុជាបានសម្រេចបិទគ្រឹះ​ស្ថាន​ឥណទាន​ជនបទ​ប្រមាណ៥​០​កន្លែង ដោយសារពួកគេ​មិន​បាន​គោរព​ច្បាប់​ និង​បទ​ប្បញ្ញតិ្ត​ដែល​មាន​ជា​ធរមាន​នៅ​ក្នុងប្រទេស​កម្ពុជា​។ នេះបើតាមការបញ្ជាក់របស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការងារ​ប្រចាំ​ឆមាសទី​១​ និង​ទិស​ដៅ​ការ​ងារ​ឆមាស​ទី​២​ ឆ្នាំ​២០១៨​ របស់​ធនាគារ​ជាតិ​ នៃ​កម្ពុជា ​កាលពីថ្ងៃទី១៤កន្លងទៅនេះ លោក​ ជា ​ចាន់តូ បាន​លើក​ឡើង​ថា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំងអស់នោះ មា​នគ្រឹះស្ថាន​មួយ​ចំនួន​បាន​បញ្ឈប់​ដំណើរកា​រ​ដោយ​ខ្លួនឯង ​និង​គ្រឹះស្ថានផ្សេ​ងទៀ​ត​ត្រូវ​បាន​បញ្ឈប់​ដោយធនាគារជាតិ​នៃ​កម្ពុជា​ផ្ទាល់​តែ​ម្តង​។

​សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនទាន់បានបង្ហាញអំពីឈ្មោះរបស់គ្រឹះស្ថានឥណទានជនបទទាំង៥០ កន្លែងនោះនៅឡើយទេ ពោលគឺធនាគារជាតិគ្រាន់តែបង្ហើបចំនួនគ្រឹះស្ថានឥណទានតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា កាលពីខែឧសភា កន្លងទៅនេះ ធនាគារជាតិកម្ពុជាបានសម្រេចប្រកាសដកហូតវិញ្ញាបនបត្រដំណើរការគ្រឹះស្ថានឥណទានជនបទចំនួន១១ និងបានបដិសេធផ្ដល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាគ្រឹះស្ថានឥណទានជនបទចំពោះអង្គការ-សមាគមចំនួន​១២ផ្សេងទៀតផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia