មិននឹកស្មានថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត សុខចិត្តប្រឡាក់ភក់ពេញខ្លួន ដើម្បីថត MV ថ្មីដល់ម្លឹងសោះ

តារាចម្រៀងដ៏ល្បីឈ្មោះ បានឈរឈ្មោះជាលំដាប់តារា លោក ខេមរៈ សិរីមន្ត កាន់តែទទួលបាននូវប្រជាប្រិយភាពខ្លាំង នៅពិភពសិល្បៈចម្រៀង ក្រោយលោកផ្លាស់ប្តូរទ្រនំថ្មី រីឯបទចម្រៀងនីមួយៗរបស់តារារូបនេះវិញ ក៏ទទួលបានការគាំទ្រច្រើនផងដែរ។

ជាក់ស្តែង ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងរូបនេះ មានភាពមមាញឹកខ្លាំងនៅក្នុងការបង្កើតបទចម្រៀងថ្មីៗប្លែកៗ សម្រាប់បម្រើអារម្មណ៍អ្នកគាំទ្របានស្តាប់ ដោយបទចម្រៀងរបស់លោកនីមួយៗ ឃើញថាមានការរួមបញ្ចូលសម្តែងបានយ៉ាងល្អ។

ស្របពេលជាមួយនឹងភាពជោគជ័យខ្លាំង ម្ចាស់បទ«ខ្ញុំលែងត្រូវការស្នេហា»រូបនេះបានបង្កើតស្នាដៃជាច្រើន ដោយកាលពីថ្មីៗនេះ លោកបានលេងខ្លួននៅក្នុងសម្លៀកបំពាក់ជាអ្នកកសិករយ៉ាងស្រស់សង្ហា ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាតរាយមន្តស្នេហ៍ទៅកាន់អ្នកគាំទ្រនៅក្នុងបទចម្រៀងថ្មីរបស់ខ្លួនផងដែរ។

លើសពីនេះអ្នកគាំទ្ររំពឹងថាចេញMV លើកនេះនឹងពិសេសហើយ ព្រោះថាលោកបានលះបង់ខ្ពស់ នៅក្នុងការសម្តែងជាមួយនឹងភក់ប្រឡាក់ ពេញសម្លៀកបំពាក់បែបនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload