បើដឹងច្បាស់ពីពាន World Cup គ្រប់គ្នាពិតជាស្រឡាំងកាំង និងខកចិត្តមិនស្ទើរនោះទេ

រដូវ World Cup 2018 ត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ ដែលក្រុមបារាំងជាម្ចាស់ពាន World Cup នេះ​ ដោយទទួលបានទឹកប្រាក់ ៣៨លានដុល្លារ និងមេដាយមាស ៤៥គ្រឿង។ មានមនុស្សជាច្រើនបានទស្សនាព្រឹត្តិការណ៍ World Cup តែយ៉ាងណាមិញ ពួកគេមិនទាន់បានដឹងរឿងមួយចំនួនទាក់ទងនឹងពាន World Cupឡើយ។

ខាងក្រោមនេះ គឺជា រឿងពិត ដែលគួរឲ្យខកចិត្ត នៃពាន World Cup ដែលមនុស្សភាគច្រើនមិនបានដឹង៖

១) វាមានប្រហោងក្នុង

បើយោងតាមសាស្រ្តាចារ្យ Martyn Poliakoff នៃ សាកលវិទ្យាល័យ Nottingham បានឲ្យដឹងថា ពាន World Cup បើសិនធ្វើពីដុំមាសទាំងស្រុង ទម្ងន់របស់វាអាចដល់ ៧០គីឡូក្រាមឯណោះ ដែលធ្វើឲ្យ ក្រុមកីឡករពិបាកលើករំលងក្បាលរបស់ពួកគេ។ ដូច្នេះគេផលិតវាមក ខាងក្នុងមានប្រហោងដើម្បីឲ្យមានទម្ងន់ធ្ងន់ល្មមងាយស្រួលឲ្យក្រុមកីឡាករលើក ហើយគេមិនចាំបាច់ណាយមាសច្រើនក្នុងការផលិតវាផងដែរ។

២​) ក្រុមដែលឈ្នះមិនអាចយកពាន World Cup ទុកផ្ទាល់ខ្លួនទេ

នៅចំណុចនេះ មានមនុស្សជាច្រើនគិតថាក្រុមជម្រើសជាតិ ដែលឈ្នះពាន World Cup សុទ្ធតែអាចយកពានទៅ រក្សាទុកប្រទេសរបស់ពួកគេ​​ តែតាមពិតមែនដូច្នេះទេ។ តាមពិតទៅ ក្រុមកីឡាករដែលឈ្នះបានលើកពានពិតប្រាកដ( original Trophy) តែមួយភ្លែតប៉ុណ្ណោះ។ ពេលពួកគេឡើងយន្តហោះត្រលប់ទៅផ្ទះវិញ ពួកគេបានត្រឹមយកពានចម្លង (Replica Trophy) ដែលមានតម្លៃថោកត្រលប់ទៅផ្ទះវិញ។ស្ថាប័ន FIFA មិនហ៊ានឲ្យអ្នកណាយកពានទៅរក្សាទុកនោះទេព្រោះពានមានតម្លៃថ្លៃ។

៣) ពានពិតប្រាកដ ផលិតដំបូងត្រូវបានគេលួច

ក្នុងឆ្នាំ ១៩៨៣ ពានពិតប្រាកដ ផលិតដំបូងត្រូវបានគេលួចយកចេញពីកន្លែងដាក់តាំង ក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល។ ពាននោះត្រូវបានគេជឿថា​ជនខិលខូច បានយកពានទៅរំលាយហើយយកទៅលក់។ លើសពីនេះ ពាន World Cup ក៏ត្រូវបានគេលួចម្ដងផងដែរក្នុងឆ្នាំ ១៩៦៦នៅក្នុងកម្មវិធីតាំងពិព័រណ៍ នៅទីក្រុង Westminster​ ប្រទេសអង់គ្លេស។

៤) ពានចម្លងផ្ដល់ឲ្យក្រុមឈ្នះស្រោមស្រទាប់មាសតិចបំផុត

ពានចម្លងឬពានតំណាងដែល ស្ថាប័ន FIFA ផ្ដល់ឲ្យក្រុមឈ្នះយកទៅដាក់តាំងនៅផ្ទះគឺមិនមែនជាពានដែលមើលទៅអស្ចារ្យនោះទេ ពោលគឺពាននោះផលិតមក ស្រោបមាសតិចតួចបំផុត មិនសក្តិសមជាពាន World Cup ឡើយ។

៥) វាអស់កន្លែងសម្រាប់ឆ្លាក់ឈ្មោះ​

តាមពិតទៅប្រទេសដែលធ្លាប់ឈ្នះ World Cup សុទ្ធបានតែត្រូវគេឆ្លាក់ឈ្មោះប្រទេសនោះនៅបាតពាន។ យ៉ាងណាមិញមកទាល់ពេលនេះ ពាន World Cup​ ពិតប្រាកដ ត្រូវបានគេរំពឹងថាមានកន្លែងឆ្លាក់ឈ្មោះសម្រាប់អ្នកឈ្នះយ៉ាងច្រើនបំផុតត្រឹម៤ក្រុមទៀតប៉ុណ្ណោះ។

៦) វាមិនមែនជាពែងពិតប្រាកដឡើយ

ពាក្យ” Cup” ភាសាខ្មែរប្រែមកថាពែង តែពែងនៃពាន World Cup មិនមែនជាពែងពិតប្រាកដសម្រាប់ឲ្យអ្នកយកទៅដាក់ទឹកឬកាហ្វេទឹកបានឡើយ។ ពាក្យថាពែងគួរតែមានរាងដែលអាចផ្ទុកវត្ថុរាវបាន តែពែងនៃពាន World Cup នេះគឺគ្មានរូបរាងសម្រាប់យកទៅដាក់វត្ថុវរាវបានឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!