ញាក់សាច់! តារាពហុជំនាញអ្នកនាងខាត់ សុឃីម មានផ្ទះ និងដីច្រើនតម្លៃរាប់សែនដុល្លារឯណោះ

តារាពហុជំនាញអ្នកនាងខាត់ សុឃីម កាន់តែមានវ័យកាន់តែច្រើនឡើង នាងកាន់តែមានហាងឆេងកាន់តែខ្ពស់នៅក្នុងវិស័យសិល្បៈ និងការងារផ្ទាល់ខ្លួននាពេលបច្ចុប្បន្ន រីឯរឿងគ្រួសារវិញក៏មិនចាញ់ក្មេងៗប៉ុន្មានដែរ គឺនាងតែបញ្ចេញភាពផ្អែមល្ហែមជានិច្ចជាមួយនឹងស្វាមីរបស់ខ្លួន។

យ៉ាងណាមិញ តារារូបនេះបានប្រលូកនៅក្នុងវិស័យមួយនេះ មិនចេះតិចឆ្នាំនោះទេ រីឯស្នាដៃ ក៏ដូចជារបស់ដែលបានមកពីការខិតខំប្រឹងប្រែងនៅក្នុងការងារមួយនេះទាំងយប់ទាំងថ្ងៃនោះ ក៏មិនណយដែរ ដែលក្នុងនោះមានដូចជាផ្ទះ លុយ ឡាន និងរបស់ប្រើប្រាស់ជាច្រើន។

ជាក់ស្តែង ឃើញថាមួយរយៈពេលនេះតារារូបនេះតែងបង្ហោះរូបភាព ដី ផ្ទះ និងដាក់លក់ជាច្រើនកន្លែង ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ និងមានការភ្ញាក់ផ្អើលតែម្តង ព្រោះមិននឹកស្មានថានាងមានដីច្រើនកន្លែងបែបនេះនោះទេ ស្របពេលដែលនាងមិនដែលបង្អួតនៅក្នុងបណ្តាញសង្គមពីមុនមកផងនោះ។

ជាមួយគ្នានេះដែរ តារារូបនេះហាក់ដូចជាមានរកស៊ីផ្នែកអចលនទ្រព្យមួយទៀត ខណៈពេលដែលនាងបង្ហាញដីធ្លី និងផ្ទះដាក់លក់ជាច្រើនកន្លែងនៅក្នុងបណ្តាញសង្គម ក៏ប៉ុន្តែ នាងមិនបានបង្ហើបថានេះជារឿងពិតឫយ៉ាងណានោះទេ។ តែបើពិតប្រាកដមែន នាងពិតជាខំប្រឹងតស៊ូខ្លាំងណាស់ ទើបក្លាយខ្លួនមានបាន និងមានរបស់ទ្រព្យជាច្រើនដ៏សម្បូរបែបយ៉ាងនេះ៕

តោះមកមើលទ្រព្យសម្បត្តិរបស់អ្នកនាង ខាត់ សុឃីម ទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload