គ្រាន់តែ​មើល​តាម​ខ្សែ​បាត​ដៃ អ្នកនឹងដឹងពីគូព្រេងរបស់អ្នក

ជឿ​ទេ​ថា​ខ្សែ​បាតដៃ​ អាច​ប្រាប់​ពី​រឿង​រ៉ាវ​​ណាមួយ​ពាក់ព័ន្ធ​ស្នេហា​របស់​អ្នក​បាន? ផ្អែក​តាម​គេហទំព័រ Brightsight មាន​វិធីងាយ​ៗ គឺ​គ្រាន់​តែ​លើក​ដៃ​ទាំង​ពីរ​របស់​អ្នក​មក​លា​មើល​ជិត​គ្នា ដោយ​ដាក់​ចុង​កូន​ដៃ​ឲ្យ​ស្មើ​គ្នា​ រួច​ហើយ​មើល​ទៅ​ចំណុច​ជួប​គ្នា​រវាង​ខ្សែ​បាតដៃ​ទាំង​សង​ខាង នោះ​អ្នក​នឹង​អាច​ទាយ​ពី​ឧបនិស្ស័យ​គូ​ព្រេង​របស់​អ្នក​បាន ដោយ​មិន​ចាំបាច់​ពឹង​គ្រូទាយ​ឡើយ។ វិធី​អាន​ខ្សែ​បាត​ដៃ​ដើម្បី​ឲ្យ​ដឹង​ពី​រឿង​គូ​ព្រេង​នោះ​មាន​៣​បែប​គឺ៖

១. ខ្សែ​បាត​ដៃទាំង​ពីរ​នៅ​ស្មើ​គ្នា

ប្រសិន​បើ​ដៃ​គូ​របស់​អ្នក​មាន​ខ្សែ​បាត​ដៃ​ស្មើ​គ្នា នោះ​មាន​ន័យ​ថា​អ្នក​សំណាង​ហើយ ព្រោះ​ពួក​គេ​ជា​ប្រភេទ​មនុស្ស​ដែល​មាន​ភាព​ជាក់លាក់​​ស្មោះស្ម័គ្រ​ចំពោះ​ស្នេហា ជា​មនុស្ស​មាន​ហេតុផល និង​ចេះ​យល់​ចិត្ត​អ្នក​ដទៃ។

២.​ខ្សែ​បាត​ដៃ​ខាង​ឆ្វេងទាប​ជាង​ខាង​ស្ដាំ

មនុស្ស​ដែល​មាន​ខ្សែ​បាត​ដៃ​បែប​នេះ​​មាន​ទំនោរ​ចង់​បាន​ដៃ​គូ​ដែល​មាន​អាយុ​ច្រើន​ជាង និង​មាន​ភាព​ឆ្លាត​វៃ ចិត្ត​គំនិត​ចាស់​ទុំ​ជាង​​អាយុ​របស់​ខ្លួន។ គេ​ជា​មនុស្ស​ដែល​​ពូកែ​ខាង​ស្នេហា រ៉ូមែនទិក និង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​។

៣. ខ្សែ​បាត​ដៃ​ខាង​ឆ្វេង​ខ្ពស់​ជាង

អ្នក​ដែល​មាន​ខ្សែ​បាត​ដៃ​បែប​នេះ​គឺ​ជា​មនុស្ស​ម៉ឺងម៉ាត់ អត់ធន់​រហូត​យក​ឈ្នះ​ការ​លំបាក​នានា​បាន ចូល​ចិត្ត​ភាព​ឯករាជ្យ និង​ជឿជាក់​លើ​ខ្លួន​ឯង។ ពួក​គេ​​មិន​សូវ​ប្រញាប់ប្រញាល់​ប៉ុន្មាន​ទេ បើ​និយាយ​ពី​រឿង​ស្នេហា ដូច្នេះ​ហើយ​អាច​មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​​គូ​អនាគត​ដែល​មាន​អាយុ​តិច​ជាង ឬ​ជា​ជន​បរទេស ៕

ចុចអាន៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kanha.sabay