ញាក់សាច់! ម៉ូតូអាគុបឆ្នាំ២០១៨​ តម្លៃដល់ជាង ៤ពាន់ដុល្លារឯណោះ ហើយមានតែ២គត់ នៅស្រុកខ្មែរ (វីដេអូ)

អាគុបឆ្នាំ ២០១៨ តម្លៃជាង ៤៣០០ ដុល្លារមានលក់នៅបាត់ដំបង ថ្លៃជាងម៉ូតូមួយចំនួន លក់នៅក្នុងស្រុកយើង ដែលមានតម្លៃត្រឹម ២៥០០ ដុល្លារ ទៅ ៣០០០ ដុល្លារ សម្រាប់ម៉ូដ Scoopy, Click , Airblade ជាដើម តែវាមានតម្លៃប្រហាក់ប្រហែលទៅនឹង PCX ២០១៨។

តាមការលើកឡើងរបស់ម្ចាស់ហាងលក់ម៉ូតូ ហាក់ ប៊ុនជា ដែលមានទីតាំងនៅក្បែររង្វង់មូល ដៃ ៨ ខេត្តបាត់ដំបង បានប្រាប់ថា សម្រាប់ម៉ូតូអាគុប ២០១៨ នេះវាមានចំណុចដែលទាក់ទាញច្រើន ទោះបីវាជាប្រ៊េនស៊េរីចាស់ក៏ដោយ តែវាធ្វើអោយមនុស្សភាគច្រើននៅតែសរសើរពីគុណភាព នឹង ការផលិត។

គាត់បន្ដថា សម្រាប់អាគុប ២០១៨ នេះ វាទើបមាន ២ គ្រឿងប៉ុណ្ណោះនៅលើទីផ្សា ព្រោះលោកទើបនាំចូលពី ប្រទេសថៃមក ដល់ថ្មីៗ ជាពិសេសវាត្រូវបានភ្ញៀវដែលដើរទិញម៉ូតូលួចសរសើរ នឹងចង់បានវាជាខ្លាំង ហើយអ្វីដែលសំខាន់ទៀតនោះគឺយុវវ័យតែម្ដង ដែលលួចគិតថាបើមានលុយនឹងទិញវាយកមកជិះ ព្រោះរូបរាងតូចស្រាល ស្អាត ជាមួយលក្ខណៈល្អជាងម៉ូឌែលមុនឆ្ងាយដាច់។

លោកពូបានប្រាប់ពីចំណុច គួរអោយចាប់អារម្មណ៍ខ្លះដែរថា ម៉ូតូអាគុប ២០១៨ នេះវានៅថ្មីទើបបកពីកេះទេ ជាមួយនឹងបច្ចេកវិទ្យាថ្មីមួយចំនួនដូចជា វាប្រើប្រាស់នៅ សោវៃឆ្លាត (Smart Key) មានអំពូលភ្លើង មុខក្រោយ LED មានចង្កៀងខាងមុខ បំពាក់ LED កូដ ហ្វា ដូចគ្នា , កុងទ័រមានបំពាក់នាឡិកាអេឡិចត្រូនិចទៀត អាចមើលម៉ោងបានទៀតផង។

ជាពិសេសម៉ូដែលនេះវាមានកម្លាំងម៉ាស៊ីន ១២៥ សេសេ ខ្លាំងជាងស៊េរីមុន អមជាមួយកង់បែបកាំបន្ទះ ពណ៍ខ្មៅ ឬ អ្នកអាចដូចពណ៍ផ្សេងទៀតក៏បាន។

គួរបញ្ជាក់ដែរថា ម៉ូតូស៊េរីនេះ ធ្លាប់បានលក់នៅថៃជាង ២ ខែមកហើយ តែពេលនេះវាទើបលេចរូបរាងនៅស្រុកយើង ជាមួយតម្លៃកប់ទៀតនោះ។

ដូច្នេះអ្នកគួរពិចារណាបានថា តើគួរទិញឬ មិនទិញ បើសិនអ្នកមានថវិកាគ្រប់គ្រាប់ហើយនោះអ្នកអាចទិញវាយកទៅជិះបាន ព្រោះតម្លៃរបស់វាជាង ៤៣០០ ដុល្លារដែរ ដែលអាចទិញម៉ូតូមានតម្លៃធូរថ្លៃល្មមបាន ២ គ្រឿងឯណោះ តែបើមិនសូវមានលុយ ឬ មានម៉ូតូជិះហើយមិនបាច់អីល្អជាង ព្រោះវាថ្លៃណាស់៕

តោះមកទស្សនាវីដេអូម៉ាកម៉ូតូដ៏ថ្លៃបំផុតរបស់ម៉ូតូមួយនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia