តោះមកស្គាល់ព្រះទីន័ងរបស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គទ្រង់គង់ប្រថាប់លើ

បច្ចុប្បន្ននេះឃើញថាកូនចៅជំនាន់ក្រោយខ្លះ ពិតជាមិនទាន់ដឹងច្បាស់ពីរឿងមួយចំនួនរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីរបស់ខ្មែរ ដូចជាព្រះទីន័ងរបស់ទ្រង់ទាំងពីរដែលមានរូបរាងយ៉ាងណា ក៏ដូចជាស្គាល់ឈ្មោះ និងលក្ខណៈសម្បត្តិថាយ៉ាងណានោះទេ។

ព្រះទីន័ង ចក្រពត្តិ

តែពេលនេះទំព័រហ្វេសប៊ុករបស់ Royal du Cambodge ដែលជាទំព័រហ្វេសប៊ុកមួយដែលតែងតែប្រាប់ពីរឿងមួយចំនួន ក៏ដូចជារឿងខ្លះៗដែលទាក់ទងនឹងព្រះមហាក្សត្រ និងព្រះមហាក្សត្រីខ្មែរដ៏ខ្ពង់ខ្ពស់ ដែលមហាជនជាច្រើនមិនទាន់បានដឹងច្បាស់។

ព្រះទីន័ង ចក្រពត្តិ

នៅក្នុងនោះដែរ ទំព័រហ្វេសប៊ុកមួយនេះក៏បានបង្ហាញ និងប្រាប់កូនខ្មែរឲ្យបានស្គាល់ និងដឹងពីព្រះទីន័ងដ៏ប្រណីតរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីខ្មែរ ទាំងពីរអង្គ ដែលមហាជនភាគច្រើនមិនទាន់បានជ្រាបច្បាស់។

ព្រះទីន័ង នារីរ័ត្នសោភា

ដោយក្នុងនោះគេបានរៀបរាប់យ៉ាងដូច្នោះថា៖ « ព្រះទីន័ង ចក្រពត្តិ និងព្រះទីន័ង នារីរ័ត្នសោភា» ព្រះទីន័ងទាំងពីរនេះជាព្រះទីន័ង ក្នុងចំណោមព្រះទីន័ងទាំង៩ ស្ថិតនៅក្នុងព្រះមហាប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង ដែលត្រូវបានកសាងឡើងប្រកបដោយក្បាច់រចនាដ៏ល្អប្រណីតសម្រាប់ ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចគង់ប្រថាប់ (ព្រះក្រឡាបន្ទំ) ។ តាមព្រះរាជបវេណីពីបុរាណ ព្រះមហាក្សត្រគ្រប់ព្រះអង្គ ត្រូវគង់ប្រថាប់ក្នុងព្រះទីន័ង ចក្រពត្តិ និងព្រះមហាក្សត្រី ត្រូវគង់ប្រថាប់ក្នុងព្រះទីន័ង នារីរ័ត្នសោភា ចំនួន ៧ ថ្ងៃដាច់ដោយឡែកពីគ្នាបន្ទាប់ពីបានបញ្ចប់ព្រះរាជពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជសម្បត្តិរួចរាល់ ទើបអាចស្តេចយាងទៅគង់ប្រថាប់នៅឯព្រះមហាប្រាសាទខេមរិន្ទ បាន៕

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload