សម្បត្តិគូព្រេងតាមឆ្នាំនីមួយៗ

តាមប្រពៃណីទំនៀមទំលាប់ខ្មែរ នៅពេលមុនរៀបមង្គលការកូនប្រុសកូនស្រី ចាស់ទុំតែងតែមើលសម្បត្តិពួកគេទាំងពីរនាក់ ថាតើកូនប្រុសស្រីទាំងពីរបានសម្បត្តិអ្វី? ប្រសិនបើសម្បត្តិល្អពួកគេទាំងពីរ នឹងអាចរៀបមង្គលការបាន តែប្រសិនបើសម្បត្តិមិនល្អទេ ចាស់ទុំមិនឲ្យពួកគេរៀបការនោះទេ។ តោះមកមើលសម្បត្តិល្អ ឬមិនល្អ សម្រាប់កូនកំលោះកូនក្រមុំ របស់ចាស់បុរាណខ្មែរទាំងអស់គ្នា៖

១) ឆ្នាំជូត (សត្វកណ្ដុរ ធាតុទឹក ពង្សទេវតាប្រុស)

 • ឆ្នាំជូត និងឆ្នាំជូត                 សម្បត្តិអ្នកជំនួញ
 • ឆ្នាំជូត និងឆ្នាំឆ្លូវ                  សម្បត្តិរាជគ្រូ
 • ឆ្នាំជូត និងឆ្នាំខាល              សម្បត្តិស្រីលក់ទា
 • ឆ្នាំជូត និងឆ្នាំថោះ               សម្បត្តិសេដ្ឋី
 • ឆ្នាំជូត និងឆ្នាំរោង                សម្បត្តិទូកប៉ុក
 • ឆ្នាំជូត និងឆ្នាំម្សាញ់             សម្បត្តិស្រីលក់ទា
 • ឆ្នាំជូត និងឆ្នាំមមី                 សម្បត្តិនាយក្រុម
 • ឆ្នាំជូត និងឆ្នាំមមែ                សម្បត្តិទេវតា
 • ឆ្នាំជូត និងឆ្នាំវក                  សម្បត្តិអ្នកចេញជំនួញ
 • ឆ្នាំជូត និងឆ្នាំរកា                 សម្បត្តិហ្មដំរី
 • ឆ្នាំជូត និងឆ្នាំច                   សម្បត្តិនាយពល
 • ឆ្នាំជូត និងឆ្នាំកុរ                  សម្បត្តិនាហ្មឺន

២) ឆ្នាំឆ្លូវ (សត្វគោ ធាតុដី ពង្សមនុស្ស​ប្រុស)

 • ឆ្នាំឆ្លូវ និងឆ្នាំជូត                  សម្បត្តិរាជគ្រូ
 • ឆ្នាំឆ្លូវ និងឆ្នាំឆ្លូវ                   សម្បត្តិសេដ្ឋី
 • ឆ្នាំឆ្លូវ និងឆ្នាំខាល               សម្បត្តិស្តេច
 • ឆ្នាំឆ្លូវ និងឆ្នាំថោះ                សម្បត្តិនាយឃ្លាំង
 • ឆ្នាំឆ្លូវ និងឆ្នាំរោង                 សម្បត្តិឃុនម្នាង
 • ឆ្នាំឆ្លូវ និងឆ្នាំម្សាញ់               សម្បត្តិនាហ្មឺន
 • ឆ្នាំឆ្លូវ និងឆ្នាំមមី                  សម្បត្តិហ្មដំរី
 • ឆ្នាំឆ្លូវ និងឆ្នាំមមែ                 សម្បត្តិសេដ្ឋី
 • ឆ្នាំឆ្លូវ និងឆ្នាំវក                    សម្បត្តិទូកអណ្តែត
 • ឆ្នាំឆ្លូវ និងរកា                       សម្បត្តិនាយពល
 • ឆ្នាំឆ្លូវ និងឆ្នាំច                     សម្បត្តិព្រះឥន្ទ្រ
 • ឆ្នាំឆ្លូវ និងឆ្នាំកុរ                    សម្បត្តិស្តេចមារ

៣) ឆ្នាំខាល (សត្វខ្លា ធាតុឈើ ពង្ស​យក្ខិនី)

 • ឆ្នាំខាល និងឆ្នាំជូត               សម្បត្តិស្រីលក់ទា
 • ឆ្នាំខាល និងឆ្នាំឆ្លូវ                សម្បត្តិស្តេចព្រះរាជទាន
 • ឆ្នាំខាល និងឆ្នាំខាល            សម្បត្តិតាហានសាំ
 • ឆ្នាំខាល និងឆ្នាំថោះ             សម្បត្តិឈ្មួញសំពៅ
 • ឆ្នាំខាល និងឆ្នាំរោង              សម្បត្តិនាយសំពៅ
 • ឆ្នាំខាល និងឆ្នាំម្សាញ់           សម្បត្តិជាងមាស
 • ឆ្នាំខាល និងឆ្នាំមមី               សម្បត្តិអ្នកគ្រូ
 • ឆ្នាំខាល និងឆ្នាំមមែ              សម្បត្តិទូកឈ្នួល
 • ឆ្នាំខាល និងឆ្នាំវក                សម្បត្តិអ្នកលក់ត្រី
 • ឆ្នាំខាល និងឆ្នាំរកា               សម្បត្តិមនុស្សសាមញ្ញ
 • ឆ្នាំខាល និងឆ្នាំច                 សម្បត្តិមន្ត្រី
 • ឆ្នាំខាល និងឆ្នាំកុរ                សម្បត្តិទេព្តា

៤) ឆ្នាំថោះ (សត្វទន្សាយ ធាតុឈើ ពង្សមនុស្ស​ស្រី)

 • ឆ្នាំថោះ និងឆ្នាំជូត                សម្បត្តិសេដ្ឋី
 • ឆ្នាំថោះ និងឆ្នាំឆ្លូវ                 សម្បត្តិនាយឃ្លាំង
 • ឆ្នាំថោះ និងឆ្នាំខាល             សម្បត្តិឈ្មួញសំពៅ
 • ឆ្នាំថោះ និងឆ្នាំថោះ              សម្បត្តិសេដ្ឋី
 • ឆ្នាំថោះ និងឆ្នាំរោង               សម្បត្តិអ្នកធ្វើស្រែ
 • ឆ្នាំថោះ និងឆ្នាំម្សាញ់            សម្បត្តិព្រហ្ម
 • ឆ្នាំថោះ និងឆ្នាំមមី                សម្បត្តិបានការពីការវិវាទ
 • ឆ្នាំថោះ និងឆ្នាំមមែ               សម្បត្តិមនុស្សអាក្រាត
 • ឆ្នាំថោះ និងឆ្នាំវក                 សម្បត្តិរាជគ្រូ
 • ឆ្នាំថោះ និងឆ្នាំរកា                សម្បត្តិនាយពល
 • ឆ្នាំថោះ និងឆ្នាំច                   សម្បត្តិទូកដរ (ម្ចាស់ទូក)
 • ឆ្នាំថោះ និងឆ្នាំកុរ                  សម្បត្តិអារក្សទឹក

៥) ឆ្នាំរោង (សត្វនាគ ធាតុមាស ពង្សទេវតាប្រុស)

 • ឆ្នាំរោង និងឆ្នាំជូត                 សម្បត្តិទូកប៉ុក
 • ឆ្នាំរោង និងឆ្នាំឆ្លូវ                  សម្បត្តិឃុនម្នាង
 • ឆ្នាំរោង និងឆ្នាំខាល              សម្បត្តិនាយសំពៅ
 • ឆ្នាំរោង និងឆ្នាំថោះ               សម្បត្តិអ្នកធ្វើស្រែ
 • ឆ្នាំរោង និងឆ្នាំរោង                សម្បត្តិទេព្តា
 • ឆ្នាំរោង និងឆ្នាំម្សាញ់             សម្បត្តិសេដ្ឋី
 • ឆ្នាំរោង និងឆ្នាំមមី                 សម្បត្តិនាហ្មឺន
 • ឆ្នាំរោង និងឆ្នាំមមែ                សម្បត្តិមន្ត្រី
 • ឆ្នាំរោង និងឆ្នាំវក                  សម្បត្តិព្រះឥន្ទ្រ
 • ឆ្នាំរោង និងឆ្នាំរកា                 សម្បត្តិស្រូវក្នុងជង្រុក
 • ឆ្នាំរោង និងឆ្នាំច                   សម្បត្តិរួមគ្នា
 • ឆ្នាំរោង និងឆ្នាំកុរ                  សម្បត្តិល្អ

៦) ឆ្នាំម្សាញ់ (សត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស)

 • ឆ្នាំម្សាញ់ និងឆ្នាំជូត              សម្បត្តិស្រីលក់ទា
 • ឆ្នាំម្សាញ់ និងឆ្នាំឆ្លូវ                សម្បត្តិនាហ្មឺន
 • ឆ្នាំម្សាញ់ និងឆ្នាំខាល            សម្បត្តិជាងមាស
 • ឆ្នាំម្សាញ់ និងឆ្នាំថោះ            សម្បត្តិព្រហ្ម
 • ឆ្នាំម្សាញ់ និងឆ្នាំរោង             សម្បត្តិសេដ្ឋី
 • ឆ្នាំម្សាញ់ និងឆ្នាំម្សាញ់          សម្បត្តិដំរីក្នុងរោង
 • ឆ្នាំម្សាញ់ និងឆ្នាំមមី              សម្បត្តិសេដ្ឋី
 • ឆ្នាំម្សាញ់ និងឆ្នាំមមែ             សម្បត្តិស្តេច
 • ឆ្នាំម្សាញ់ និងឆ្នាំវក                សម្បត្តិអ្នកជា
 • ឆ្នាំម្សាញ់ និងឆ្នាំរកា               សម្បត្តិទេព្តា
 • ឆ្នាំម្សាញ់ និងឆ្នាំច                 សម្បត្តិព្រះរាជា
 • ឆ្នាំម្សាញ់ និងឆ្នាំកុរ                សម្បត្តិកដុម្ពីរ

៧) ឆ្នាំមមី (សត្វសេះ ធាតុភ្លើង ពង្សទេវតា​ស្រី)

 • ឆ្នាំមមី និងឆ្នាំជូត                 សម្បត្តិនាយក្រុមល្អណាស់
 • ឆ្នាំមមី និងឆ្នាំឆ្លូវ                   សម្បត្តិនាយហ្មដំរីយូរទៅល្អ
 • ឆ្នាំមមី និងឆ្នាំខាល               សម្បត្តិអ្នកគ្រូ
 • ឆ្នាំមមី និងឆ្នាំថោះ                សម្បត្តិបានពីការវិវាទគ្នា
 • ឆ្នាំមមី និងឆ្នាំរោង                 សម្បត្តិនាហ្មឺន
 • ឆ្នាំមមី និងឆ្នាំម្សាញ់              សម្បត្តិសេដ្ឋី
 • ឆ្នាំមមី និងឆ្នាំមមី                  សម្បត្តិបុរោហិត
 • ឆ្នាំមមី និងឆ្នាំមមែ                 សម្បត្តិស្រីស្នំអគ្គមហេសី
 • ឆ្នាំមមី និងឆ្នាំវក                    សម្បត្តិសេដ្ឋី
 • ឆ្នាំមមី និងឆ្នាំរកា                  សម្បត្តិសេនា
 • ឆ្នាំមមី និងឆ្នាំច                     សម្បត្តិនាយឃ្លាំង
 • ឆ្នាំមមី និងឆ្នាំកុរ                    សម្បត្តិអ្នកលេង

៨) ឆ្នាំមមែ (សត្វពពែ ធាតុមាស ពង្សទេព្តា​ស្រី)

 • ឆ្នាំមមែ និងឆ្នាំជូត                 សម្បត្តិទេព្តា
 • ឆ្នាំមមែ និងឆ្នាំឆ្លូវ                   សម្បត្តិសេដ្ឋី
 • ឆ្នាំមមែ និងឆ្នាំខាល               សម្បត្តិទូកឈ្នួល
 • ឆ្នាំមមែ និងឆ្នាំថោះ                សម្បត្តិមនុស្សអាក្រាត
 • ឆ្នាំមមែ និងឆ្នាំរោង                សម្បត្តិមន្ត្រី
 • ឆ្នាំមមែ និងឆ្នាំម្សាញ់             សម្បត្តិស្តេច
 • ឆ្នាំមមែ និងឆ្នាំមមី                 សម្បត្តិស្នំអគ្គមហេសី
 • ឆ្នាំមមែ និងឆ្នាំមមែ                សម្បត្តិម្ចាស់ផ្ទះ
 • ឆ្នាំមមែ និងឆ្នាំវក                  សម្បត្តិអ្នកចិញ្ចឹមគោ
 • ឆ្នាំមមែ និងឆ្នាំរកា                 សម្បត្តិស្រីលក់ត្រី
 • ឆ្នាំមមែ និងឆ្នាំច                   សម្បត្តិមហាចោរ
 • ឆ្នាំមមែ និងឆ្នាំកុរ                  សម្បត្តិនាយសំពៅ

៩) ឆ្នាំវក (សត្វស្វា ធាតុដែក ពង្សយក្សប្រុស)

 • ឆ្នាំវក និងឆ្នាំជូត                   សម្បត្តិអ្នកចេញជួញ
 • ឆ្នាំវក និងឆ្នាំឆ្លូវ                     សម្បត្តិទូកអណ្តែតទឹក
 • ឆ្នាំវក និងឆ្នាំខាល                 សម្បត្តិអ្នកលក់ត្រី
 • ឆ្នាំវក និងឆ្នាំថោះ                  សម្បត្តិរាជគ្រូ
 • ឆ្នាំវក និងឆ្នាំរោង                   សម្បត្តិព្រះឥន្ទ្រ
 • ឆ្នាំវក និងឆ្នាំម្សាញ់                សម្បត្តិអ្នកជា
 • ឆ្នាំវក និងឆ្នាំមមី                    សម្បត្តិសេដ្ឋី
 • ឆ្នាំវក និងឆ្នាំមមែ                   សម្បត្តិអ្នកចិញ្ចឹមទា
 • ឆ្នាំវក និងឆ្នាំវក                     សម្បត្តិយក្សស្រីអារឹះកូន
 • ឆ្នាំវក និងឆ្នាំរកា                    សម្បត្តិមនុស្សចិត្តត្រជាក់
 • ឆ្នាំវក និងឆ្នាំច                      សម្បត្តិទូកដរ
 • ឆ្នាំវក និងឆ្នាំកុរ                     សម្បត្តិមនុស្សសាមញ្ញ

១០) ឆ្នាំរកា (សត្វមាន់ ធាតុដែក ពង្សយក្សប្រុស)

 • ឆ្នាំរកា និងឆ្នាំជូត                  សម្បត្តិហ្មដំរី
 • ឆ្នាំរកា និងឆ្នាំឆ្លូវ                   សម្បត្តិមេជីវពល
 • ឆ្នាំរកា និងឆ្នាំខាល               សម្បត្តិមនុស្សសាមញ្ញ
 • ឆ្នាំរកា និងឆ្នាំថោះ                សម្បត្តិនាយពល
 • ឆ្នាំរកា និងឆ្នាំរោង                សម្បត្តិស្រូវក្នុងជង្រុក
 • ឆ្នាំរកា និងឆ្នាំម្សាញ់             សម្បត្តិទេព្តា
 • ឆ្នាំរកា និងឆ្នាំមមី                 សម្បត្តិសេនា
 • ឆ្នាំរកា និងឆ្នាំមមែ                សម្បត្តិស្រីលក់ត្រី (មិនល្អ)
 • ឆ្នាំរកា និងឆ្នាំវក                   សម្បត្តិមនុស្សចិត្តត្រជាក់
 • ឆ្នាំរកា និងឆ្នាំរកា                 សម្បត្តិមនុស្សចេញជួញ
 • ឆ្នាំរកា និងឆ្នាំច                   សម្បត្តិសេះក្នុងរោង
 • ឆ្នាំរកា និងឆ្នាំកុរ                  សម្បត្តិជ្រូកក្នុងតៀមស្រា

១១) ឆ្នាំច (សត្វឆ្កែ ធាតុដី ពង្សពង្ស​យក្ខិនី)

 • ឆ្នាំច និងឆ្នាំជូត                    សម្បត្តិនាយពល
 • ឆ្នាំច និងឆ្នាំឆ្លូវ                     សម្បត្តិព្រះឥន្ទ្រ
 • ឆ្នាំច និងឆ្នាំខាល                 សម្បត្តិមន្ត្រី
 • ឆ្នាំច និងឆ្នាំថោះ                  សម្បត្តិទូកដរ
 • ឆ្នាំច និងឆ្នាំរោង                   សម្បត្តិរួមគ្នាល្អ
 • ឆ្នាំច និងឆ្នាំម្សាញ់                សម្បត្តិព្រះរាជា
 • ឆ្នាំច និងឆ្នាំមមី                    សម្បត្តិនាយឃ្លាំង
 • ឆ្នាំច និងឆ្នាំមមែ                   សម្បត្តិមហាចោរ
 • ឆ្នាំច និងឆ្នាំវក                      សម្បត្តិទូកដរ
 • ឆ្នាំច និងឆ្នាំរកា                    សម្បត្តិសេះក្នុងរោង
 • ឆ្នាំច និងឆ្នាំច                       សម្បត្តិមេផ្សារ (ល្អណាស់)
 • ឆ្នាំច និងឆ្នាកុរ                      សម្បត្តិអ្នកលេង

១២) ឆ្នាំកុរ (សត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី)

 • ឆ្នាំកុរ និងឆ្នាំជូត                    សម្បត្តិនាហ្មឺន
 • ឆ្នាំកុរ និងឆ្នាំឆ្លូវ                      សម្បត្តិស្ដេចមា
 • ឆ្នាំកុរ និងឆ្នាំខាល                  សម្បត្តិទេព្ដា
 • ឆ្នាំកុរ និងឆ្នាំថោះ                   សម្បត្តិអារក្សទឹក
 • ឆ្នាំកុរ និងឆ្នាំរោង                   សម្បត្តិល្អ
 • ឆ្នាំកុរ និងឆ្នាំម្សាញ់                 សម្បត្តិកដុម្ពីរ
 • ឆ្នាំកុរ និងឆ្នាំមមី                    សម្បត្តិអ្នកលេង
 • ឆ្នាំកុរ និងឆ្នាំមមែ                   សម្បត្តិនាយសំពៅ
 • ឆ្នាំកុរ និងឆ្នាំវក                     សម្បត្តិមនុស្សសាមញ្ញ
 • ឆ្នាំកុរ និងឆ្នាំរកា                    សម្បត្តិជ្រូកក្នុងតៀមស្រា
 • ឆ្នាំកុរ និងឆ្នាំច                      សម្បត្តិអ្នកលេង
 • ឆ្នាំកុរ និងឆ្នាំកុរ                     សម្បត្តិព្រានសត្វ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ loveweddingcam

Leave a Reply

Your email address will not be published. Required fields are marked *