តោះមកស្គាល់រូងសម្ងាត់របស់វៀតណាម ដែលត្រូវសាងសង់ក្នុងសង្គ្រាមកំឡុងឆ្នាំ១៩៤០

រូងសម្ងាត់ដែលនៅស្រុកជូជី ទីក្រុងហូជីមិញ ប្រទេសវៀតណាមមួយនេះ វាបានធ្វើអោយមនុស្សភាគច្រើនមានការភ្ញាក់ផ្អើលពេលបានចូលទៅខាងក្នុងដោយសារតែវាជាបណ្តាញផ្លូវរូងក្រោមដីដ៍ស្មុគស្មាញ ហើយគ្រប់គ្នាក៍មិននឹកស្មានដល់ដែរថាមាត់(កន្លែងចូល) ហើយនឹងទិដ្ឋភាពនៅខាងក្នុងមានការខុសគ្នាផ្ទុយស្រឡះ។

រូងនេះត្រូវបានគេចំណាយពេលរហូតដល់ទៅ ២៥ ឆ្នាំឯណោះ ដើម្បីសាងសង់ ហើយត្រូវបានជីកដោយដៃដោយក្រុមទាហ៊ាន។ កាលពីទស្សវត្សទី ១៩៤០ ខណៈដែលមានសង្គ្រាមជាមួយនឹងប្រទេសបារាំង ក្រុមយោធាបានចូលទៅក្នុងរូងនេះដើម្បីលាក់ខ្លួន ហើយម្យ៉ាងទៀតពួកគេក៍អាចធ្វើការទាក់ទងជាមួយនឹងការហោះហើរលើផ្លូវអាការផងដែរ។

អ្វីដែលចាប់អារម្មណ៍ជាងគេនោះគឺថានៅខាងក្នុងវាមិនមានត្រឹមតែកន្លែងញ៉ាំអាហារប៉ុននោះទេ តែវាថែមទាំងមានមន្ទីរពេទ្យហើយនិងកន្លែងកំសាន្តដូចជាកន្លែងលេងល្ខោនជាដើមផងដែរ។ ពួកវៀតកុងបានចេញមកក្រៅពីផ្លូវរូងក្នុងដីក្រោមដីនេះដើម្បីដាំដុះហើយនិងចូលរួមប្រយុទ្ធតែប៉ុននោះ។

ផ្លូវក្រោមដីនេះត្រូវបានគេធ្វើការជួសជុលកែលម្អហើយនិងពង្រីកក្នុងអំឡុងឆ្នាំ ១៩៦០។ ច្រកចូលរូងនេះអ្នកមិនអាចរកឃើញឡើយ ហើយសូម្បីតែកងទ័ពរបស់អាមេរិកក៍រកមិនឃើញដែរព្រោះវាត្រូវបានគេធ្វើឡើងយ៉ាងអាថ៌កំបាំង និងធ្វើយ៉ាងណាដើម្បីកុំអោយអ្នកដែលមកពីខាងក្រៅចាប់អារម្មណ៍៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ inspectshow