ញាក់សាច់! ត្រឹមបាយមួយពេលសោះ ដូណាល់ត្រាំ អាចរកចំណូលបាន ១៥លានដុល្លារអាមេរិកឯណោះ

Donald Trump មិនត្រឹមតែជាប្រធានាធិបតីរបស់ប្រតេសមហាអំណាចអាមេរិកប៉ុណ្ណោះទេ តែលោកក៏ជាសេដ្ឋីផ្នែកជំនួញអចលនទ្រព្យដ៏កំពូលម្នាក់ផងដែរ ដែលសព្វថ្ងៃនេះលោកមានក្រុមហ៊ុនប្រហែលជា ៥០០ ក្នុងដៃ និងមានប្រាក់ចំណូលប្រមាណជា ៣.១ ពាន់លានដុល្លាអាមេរិក។

ប្រធានាធីបតីអាមេរិក និងជាបិតាអចលទ្រព្យរូបនេះមានឥទ្ធិពលខ្លាំងណាស់នៅក្នុងវិស័យមុខជំនួញ ពោលគឺលោកធ្លាប់ហែលឆ្លងបទពិសោធន៏ជំនួញ ហោះខ្ពស់កប់មេឃ ហើយធ្លាក់មកជំពាក់គេវ័ន្តក រួចក៏ងើបឡើងវិញក្លាយជាមហាសេដ្ឋី និងជាប្រធានាធិបតីអាមេរិកសព្វថ្ងៃ។

តួយ៉ាងដូចជាថ្មីៗនេះលោកបានលក់គម្រោងអចលនៈទ្រព Trump Tower នៅប្រទេសឥណ្ឌារកចំណូលបាន ១៥ លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នៅពេលដែលលោកបានចូលរួមញាំអាហារពេលល្ងាចមួយពេលជាមួយនិងអ្នកជំនួញល្បីដែលចូលរួមជាមួយគម្រោងរបស់លោកនៅប្រទេសឥណ្ឌា។

ការផ្សព្វផ្សាយពត៌មានដ៏គគ្រឹកគគ្រេងនៃការចូលរួមញាំអាហារពេលល្ងាចជាមួយនិង Donald Trump ដែលត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់អ្នកជំនួញល្បីៗ ដែលដាក់ចំណងជើង ធំៗថា “ការជួបសន្ទនា និងញាំអាហារថ្ងៃត្រង់ជាមួយ Donald Trump” ដែលអ្នកចូលរួមម្នាក់ចំនាយខ្ទង់ ៣៨.០០០ដុល្លារសម្រាប់ការញាំអាហាមួយពេលជាមួយ Donald Trump។

ជាក់ស្តែកគម្រោងរបស់ Donald Trump the Trump tower ទទួលកាបញ្ជារទិញបានចំណូលប្រហែលជា ១០០ លានដុល្លាររួចទៅហើយ តែអ្វីដែលពិសេសគឺត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះបិតាអចលនៈទ្រព្យរូបនេះលក់បាន​១៥ លានដុល្លារសម្រាប់គម្រោងអចលនទ្រព្យរបស់លោក ដែលគម្រោងនេះនិងបញ្ជប់កាសាងសង់នៅឆ្នាំ ២០២៣ ខាងមុខនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia