ឈ្មោះអ្នកបង្កើត ជនជាតិ ឆ្នាំបង្កើត និងផលិតផលចំនួន ២៣ ប្រភេទ (ភាគទី ១)

ដើម្បីចង់ឲ្យពិភពលោកចងចាំរូបអ្នករាប់រយពាន់ឆ្នាំ ចូរអ្នកបង្កើតអ្វីមួយថ្មី ដើម្បីជួយសម្រួលដល់មនុស្សទូទៅនៅលើពិភពលោក។​ ដើម្បីឲ្យពិភពលោកចងចាំនូវស្នាដៃនេះហើយ ទើបមានបុគ្គលមួយចំនួនបានព្យាយាមបង្កើតរបស់ថ្មីៗជាច្រើនដែលអ្នកកំពុងតែប្រើប្រាស់វាជារៀងរាល់ថ្ងៃ។ ដូចនេះហើយ នៅពេលប្រើប្រាស់អ្វីមួយ តើអ្នកចង់ដឹងថា តើប្រភពដើមផលិតនៅឆ្នាំណា? នរណាជាអ្នកបង្កើត? ជាជនជាតិអ្វីដែរ? តោះសូមអានទាំងអស់គ្នា៖

១) លោក Charles Babbage (អង់គ្លេស) ជាអ្នកបង្កើតកុំព្យូទ័រមុនគេ នៅឆ្នាំ១៨២២

២) លោក Alexander Graham Bell (ស្កុតឡេន) ជាអ្នកបង្កើតទូរសព្ទ័មុនគេ នៅឆ្នាំ១៨៧៦

៣) លោក Momofuku Ando (តៃវ៉ាន់ជប៉ុន) ជាអ្នកបង្កើតមីមុនគេ នៅឆ្នាំ១៩៥៨

៤) លោក Hovannes Adamian (អាមេនី-រុស្ស៊ី) ជាអ្នកបង្កើតទូរទស្សន៍ពណ៌មុនគេ នៅឆ្នាំ១៩២៨

៥) លោក Vitaly Abalakov (រុស្ស៊ី) ជាអ្នកបង្កើតឧបករណ៍ដែលធ្វើឲ្យចលនានិយតជាចលនាអនិយតមុនគេ នៅកំឡុងឆ្នាំ១៩៣០

៦) លោក Carl Roman Abt (ស្វីស) ជាអ្នកបង្កើតស្ពឺផ្លូវដែកមុនគេ នៅឆ្នាំ១៨៨២

៧) លោក Edwin Howard Armstrong (អាមេរិច) ជាអ្នកបង្កើតវិទ្យុអេហ្វអឹមមុនគេ នៅឆ្នាំ១៩៣៣

៨) លោក Ralph H. Baer (អាឡឺម៉ង់) ជាអ្នកបង្កើតឧបករណ៍លេងហ្គេមវីដេអូមុនគេ នៅកំឡុងឆ្នាំ១៩៦០

៩) លោក George Ballas (អាមេរិច) ជាអ្នកបង្កើតម៉ាស៊ីនកាត់ស្មៅមុនគេ នៅកំឡុងឆ្នាំ១៩៧០

១០) លោក Bartolomeo Cristofori (អ៊ីតាលី) ជាអ្នកបង្កើតព្យាណូមុនគេ នៅសតវត្សរ៍ទី ១៧

១១) លោក Josip Belušić (ក្រូអាត) ជាអ្នកបង្កើតវាស់ល្បឿនមុនគេ នៅឆ្នាំ១៨៨៨

១២) លោកស្រី Melitta Bentz (អាឡឺម៉ង) ជាអ្នកបង្កើតក្រដាសតម្រងកាហ្វេមុនគេ នៅឆ្នាំ១៩០៨

១៣) លោក Karl Benz (អាឡឺម៉ង់) ជាអ្នកបង្កើតគ្រឿងម៉ាស៊ីនឡានមុនគេ នៅឆ្នាំ១៨៧៨

១៤) លោក Emile Berliner (អាឡឺម៉ង់-អាមេរិច) ជាអ្នកបង្កើតម៉ាស៊ីនច្រៀងមុនគេ នៅឆ្នាំ១៨៨៧

១៥) លោក George Cayley (អង់គ្លេស) ជាអ្នកបង្កើតខ្សែក្រវ៉ាត់ឡានមុនគេ នៅពាក់កណ្តាលសតវត្សរ៍ទី ១៩

១៦) លោក Hugh Bradner (អាមេរិច) ជាអ្នកបង្កើតខោអាវមុជទឹកមុនគេ នៅឆ្នាំ១៩៥២

១៧) លោក Jacques E. Brandenberger (ស្វីស) ជាអ្នកបង្កើតក្រដាសកែវមុនគេ នៅឆ្នាំ១៩០៨

១៨) លោក Anders Celsius (ស្វីស) ជាអ្នកបង្កើតឧបករណ៍វាស់អង្សារសេមុនគេ នៅឆ្នាំ១៧៤២

១៩) លោកស្រី Josephine Cochrane (អាមេរិច) ជាអ្នកបង្កើតម៉ាស៊ីនលាងចានមុនគេ នៅឆ្នាំ១៨៨៧

២០) លោក Christopher Cockerell (អង់គ្លេស) ជាអ្នកបង្កើតយន្តហោះបើកលើទឹក និងគោកបានមុនគេ នៅកំឡុងឆ្នាំ១៩៥០-១៩៦០

២១) លោក Georges Claude (បារាំង) ជាអ្នកបង្កើតអំពូលភ្លើងអ៊ីយ៉ូតាមុនគេ នៅឆ្នាំ១៩០២

២២) លោក Lloyd Groff Copeman (អាមេរិច) ជាអ្នកបង្កើតចង្ក្រានអគ្គីសនីមុនគេ នៅឆ្នាំ១៩០៩

២៣) លោក Jack Cover (អាមេរិច) ជាអ្នកបង្កើតអាវុធសម្រាប់ឆក់មុនគេ នៅឆ្នាំ១៩៦៩

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia