ដី និងអចលនទ្រព្យផ្សេងទៀត កាន់តែឡើងថ្លៃកប់ពពក ពេលមានការសាងសង់ព្រលានយន្តហោះនៅសៀមរាប

ខេត្តសៀមរាបត្រូវបានគេចាត់ទុកជាតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់១ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣របស់កម្ពុជា ហើយខេត្តមួយនេះបច្ចុប្បន្នកំពុងទទួលបានកំណើននៃការសាងសង់ច្រើន។ នៅក្នុងទីក្រុងគេឃើញមានសំណង់អគារសម្រាប់ស្នាក់នៅជាច្រើនដូចជា៖ សណ្ឋាគារ អគារពាណិជ្ជកម្ម, និងសំណង់នានាជាច្រើនទៀត។

យោងតាម Realestate.com.kh បញ្ជាក់ថា បច្ចុប្បន្ននេះអចលនទ្រព្យកើនឡើងជាង១,០០០កន្លែង គិតចាប់ពីសណ្ឋាគារ ផ្ទះសំណាក់ និងប្រភេទអគារស្នាក់នៅដទៃទៀតរីកដុះដាលនៅក្នុងទីក្រុងដែលប្រៀបធៀបនឹងរយៈពេល២ឆ្នាំមុនអចលនទ្រព្យមានប្រហែលត្រឹមតែ៥០០កន្លែងប៉ុណ្ណោះដែលកំណើននេះនាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការនៅលើទីផ្សារ។

វិស័យអចលនទ្រព្យកំពុងមានសន្ទុះអាកាសយាន្តដ្ឋានអន្តរជាតិថ្មីនៃខេត្តសៀមរាប ដែលវិនិយោគក្នុងទំហំទឹកប្រាក់១៩០០លានដុល្លារនោះ ក៏គ្រោងបើកការដ្ឋានសាងសង់នៅខែក្រោយផងដែរ។ ហើយគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី១.៧០០ហិកតា។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ធ្លាប់លើកឡើងថា ក្នុងផ្ទៃដីសម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនេះ គឺមាន៧០០ហិកតា និងផ្ទៃដីនៃតំបន់ សេដ្ឋកិច្ចពិសេសចំនួន១.០០០ហិកតា ហើយមកដល់ពេលនេះក្រុមហ៊ុន របស់លោកបាន កំពុងធ្វើការរៀបចំ និងកសាងផែនការមេព្រមទាំងបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូល ទៅក្នុងការដ្ឋានទៀតផង។

លោកបានបន្តថា ការសាងសង់អាកាស យានដ្ឋានថ្មីនេះ ជាហេដ្ឋារចនាសម្ព័ន្ធ មួយដ៏សំខាន់នៅពេលអនាគតព្រមទាំងបានលើកស្ទួយ និងបង្កើន សមត្ថភាព លើវិស័យអាកាសចរណ៍ទៀតផង។ ទន្ទឹមនេះ វាក៏បានជួយដល់ គោលការណ៍អភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប ឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត និងបានផ្តល់សារៈសំខាន់ និងផលប្រយោជន៍ជាច្រើន ដល់ប្រពលរដ្ឋដែលរស់នៅក្នុងតំបន់ក៏ដូចនៅក្នុងខេត្តសៀមរាបផងដែរ។

លោកក៏បានលើកឡើងទៀតថា នៅខែក្រោយក្រុមហ៊ុន នឹងធ្វើពិធីបើកការដ្ឋានសាងសង់អាកាសយាន្តដ្ឋានថ្មីនេះជាផ្លូវការ ដែលមានរយៈពេលសាងសង់ចាប់ពី ៣ឆ្នាំ ទៅ៥ឆ្នាំ ទើបចប់រួចរាល់ ហើយគ្រោងនឹងចំណាយថវិកាប្រមាណ៩០០លានដុល្លារអាមេរិក។

ឯកឧត្តមបានបន្ថែមថា អាជ្ញាធរខេត្តសាទរពីកិច្ចចាប់ដំណើរការ សាងសង់អាកាសយានដ្ឋានថ្មីដ៏ធំ នៅលើទឹកដី ខេត្តសៀមរាប ដែលជាគោលដៅនៃការអភិវឌ្ឍលើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ហើយត្រូវបានរដ្ឋាភិបាល នៃប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងនឹងគ្នានាពេលកន្លងមក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!