អបអរសាទរ! ក្រុមហ៊ុន ជីប ម៉ុង បោះទុនសាងសង់ផ្សារទំនើបខ្នាតយក្សនៅសែនសុខ

ក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគសាងសង់ផ្សារទំនើបខ្នាតយក្យ ជីប ម៉ុង សែនសុខ (Chip Mong Sensok Mall) នៅ​​​​ផ្លូវ​ឧកញ៉ា​ ម៉ុង ឫទ្ធី ដែលនឹងបញ្ចប់ការសាងសង់នៅឆមាសទី១ ឆ្នាំ ២០២០។

ផ្សារទំនើបនេះ មាន​​​កម្ពស់​៤​ជាន់​ រចនា​ដ៏​​ស៊ីវិល័យ​​ អាច​ចត​​ឡាន​​បាន​៤០០​​គ្រឿង​ និង​ម៉ូតូ​៤០០​គ្រឿង ព្រម​ទាំង​​មានប្រព័ន្ធ​ការ​ពារ​សុវត្ថិភាព​ខ្ពស់​ ដែលនឹងផ្តល់ទីតាំងដ៏ប្រណិតសម្រាប់បើកហាងលក់​គ្រឿង​ឧបភោគបរិភោគ​គ្រប់​បែប​យ៉ាង​កន្លែង​ញ៉ាំ​អាហារ​ និង​​ភេសជ្ជៈ​ផ្សេង​ៗ​ កន្លែង​កុមារ​​​លេង​កម្សាន្ត​​ ហាង​លក់​សម្លៀកបំពាក់​ទូទៅ​ និង​សម្លៀកបំពាក់​កីឡា​​ស្លាកយីហោ​ល្បី​ៗ​ ក្លឹប​ហាត់​ប្រាណ​ ​ ជា​ពិសេស​រោងភាព​យន្ត​ដ៏​ទំនើប​ទាន់​​សម័យ។

ផ្សារ​ទំនើប​ នេះមានទីតាំងស្ថិតនៅពី​​មុខ​​​​គម្រោង​ ដឹ ផាក លែន​ សែន​សុខ​ ស្ថិត​នៅ​​​តាម​​​បណ្ដោយ​​​​ផ្លូវ​ឧកញ៉ា​ ម៉ុងឫទ្ធី ដែល វិនិយោគ​​​ដោយ​​​​ក្រុមហ៊ុន ជីប ម៉ុង រីថេល ដែល​​ជា​​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ជីប ម៉ុងគ្រុប ។

កន្លងមកក្រុមហ៊ុន ជីប ម៉ុង រីថេល ទើបតែបានបើកការដ្ឋានអគារពាណិជ្ជកម្មបាក់ទូក ដែលនឹង​មាន​ផ្សារទំនើបរបស់ ជីប ម៉ុង រីថេល អគារការិយាល័យសម្រាប់ជួល ធនាគារ។ល។

គួរជម្រាបផងដែរថា ទីផ្សារនៃផ្សារទំនើប កាន់តែមានសន្ទុះ​កើនឡើង​គួរឲ្យ​កត់​សម្គាល់នៅភ្នំពេញ ជា ពិសេស​នៅតំបន់​សែនសុខ ស្របពេលដែល​កាលពីពេល​ថ្មីៗ ផ្សារ​លក់ទំនិញ​បោះដុំ​ធំមួយរបស់ថៃ ផ្សារ ម៉ាក្រូ ផ្សារ​ទំនើបរបស់ជប៉ុន AEON MALL II ព្រមបន្តិចទៀត នឹងមានផ្សារទំនើប Chip Mong Sensok Mall លេចឡើង ដើម្បីបំពេញចិត្តប្រជាជនកម្ពុជា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia