ទើបតែចូលសិល្បៈសោះ ពេលកូនប្រុសលោក ព្រាប សុវត្ថិ ទិញឡានថ្មីតម្លៃជាង ៦ម៉ឺនដុល្លារឯណោះ

កាលពីម្សិលមិញកូនប្រុសច្បងរូបសង្ហារបស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ នោះគឺតារាចម្រៀងប្រុស សុវត្ថិ មុនីវណ្ណ ទើបតែបើកបង្ហាញនូវរថយន្តថ្មីសេរ៊ីទំនើបរបស់ខ្លួន ដែលទើបនឹងទិញកាលពីថ្មីៗនេះ។

ជាការពិតណាស់ តាមរយៈការបង្ហោះរូបថត ឈរបង្ហាញម៉ូតយ៉ាងសង្ហា ជាមួយនឹងរថយន្តថ្មីនោះ ក៏ត្រូវបានគេដឹងថា រថយន្តថ្មីស៊េរីទំនើបរបស់សុវត្ថិ មុនីវណ្ណ គឺជាប្រភេទរថយន្តម៉ាក Mercedes-AMG C63 ពណ៌ស ដែលមានតម្លៃប្រមាណ ៦៦,០០០ដុល្លារ។

រថយន្តថ្មីរបស់ សុវត្ថិ មុនីវណ្ណ

រថយន្តថ្មីរបស់ សុវត្ថិ មុនីវណ្ណ

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ តារាចម្រៀងប្រុសរូបសង្ហា សុវត្ថិ មុនីវណ្ណ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់ ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រយុវវ័យ ដែលជាពិសេសនោះគឺ រូបសម្រស់ដ៏ស្រស់សង្ហាទាក់ទាញរបស់លោក ក៏កំពុងតែឆក់យកបេះដូងមិត្តៗនារីមិនតិចនោះទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload