ឡូយកប់! ប្រជាជនកម្ពុជា នឹងមានស្ពានអាកាសថ្មើរជើង-ជណ្តើរយន្តដំបូងបំផុតឆាប់ៗនេះហើយ

ស្ពាន​អាកាស​ថ្មើរ​ជើង​ទី​២ នៅ​រាជធានី​ភ្នំពេញ ​​ជុំវិញ​ស្តុប​រង្វង់​មូល​នាង​គង្ហីង ក្នុង​ខណ្ឌ​៧​មករា សាងសង់​ជិត​រួចរាល់​ហើយ​មក​ទល់​នឹង​ពេល​នេះ។ ជណ្ដើរ​យន្ត​សម្រាប់​ធ្វើ​ការ​ឡើង​ចុះ​ស្ពាន​អាកាស​ថ្មើរជើងដ៏​ទំនើប​មួយ​នេះ ក៏​ដំឡើង​ជិត​រួច​រាល់​ហើយ​ដែរ។ ដូច្នេះ​មិន​យូរ​ប៉ុន្មាន បងប្អូន​ប្រជាពលរដ្ឋ​ជិត​បាន​ឆ្លង​កាត់​ស្ពាន​អាកាស​ថ្មើរ​ជើង​នេះ​ហើយ។

គម្រោង​ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​នេះ ត្រូវ​បាន​មន្ទីរ​សាធារណការ​សហការ​ជាមួយ​ក្រុមហ៊ុន OCIC ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ឆ្លង​កាត់​ស្តុប មិន​ប៉ះពាល់​ចរាចរ និង​ធានា​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ។ ក្រុមហ៊ុន Oversea Cambodia Investment Corperation ( OCIC) គឺ​ជា​ម្ចាស់​វិនិយោគ​​ទីក្រុង​អូឡាំព្យា​ ដែល​សាងសង់​នៅ​ព័ទ្ធ​ជុំវិញ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក លើ​ផ្ទៃ​ដី​សរុប​ ១០​ហិកតា។ ​ទីក្រុង​ថ្មី​នេះ​ជា​បណ្ដុំ​អគារ​ពាណិជ្ជកម្ម​មាន​កម្ពស់​២០​ជាន់​រួម​មាន​ ការិយាល័យ អគារ​ស្នាក់​នៅ ផ្សារ​ទំនើប ក្លឹប​ហាត់​ប្រាណ អាង​ហែល​ទឹក និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay