កូនច្បងទើបទិញឡានថ្មីជាង ១០ម៉ឺនដុល្លារ ពេលនេះ កូនប្រុសពៅលោក ព្រាប សុវត្ថិ ទិញឡានថ្មីមួយទៀតហើយ

​កូន​ប្រុស​ច្បងតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីវណ្ណ ទើប​ផ្លាស់​ប្តូរ​រថយន្ត​សេរ៊ី​ថ្មី ម៉ាក Mercedes-Benz C63 AMG ដែល​មាន​តម្លៃ​ជាង១០ម៉ឺន​ដុល្លារ ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ពេល​នេះ​កូន​ប្រុស​ពៅ​របស់​លោក​ម្នាក់​ទៀត ក៏​បាន​ប្តូរ​រថយន្ត​សេរ៊ី​ទំនើប មិន​ចាញ់​បង​ប្រុស​របស់​គេ​ផង​ដែរ។

រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក Mazda របស់តារា​ចម្រៀង​វ័យ​ក្មេង សុវត្ថិ សិរីវុឌ្ឍ

​នៅ​លើ​ Page របស់​តារា​ចម្រៀង​វ័យ​ក្មេង សុវត្ថិ សិរីវុឌ្ឍ បាន​បង្ហោះ​រូប​ខ្លួន​ឈរ​ក្បែរ​រថយន្ត​ទំនើប​ថ្មី​សន្លាង ដោយ​សរសេរ​ថា “Hey hey My lovely car”។ ការ​បង្ហោះ​នូវ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក Mazda ដែល​មាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​នេះ ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​មិន​តិច​នាក់​ទេ ព្រោះ​កូន​ប្រុស​សង្ហារបស់​កំពូល​តារា​ចម្រៀង​ លោក ព្រាប សុវត្ថិ បាន​ប្តូរ​រថយន្ត​សេរ៊ី​ថ្មី​ តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បាន​ចូល​ហ៊ុន​គ្នា​​​៥​លាន​ដុល្លារ ដុល្លារ​​ជាមួយ​ឧកញ៉ាវ័យ​ក្មេង ឡេង ណា​វ៉ា​ត្រា លើ​វិស័យ​អចលនទ្រព្យ។

​កូន​ប្រុស​ច្បងតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីវណ្ណ ទើប​ផ្លាស់​ប្តូរ​រថយន្ត​សេរ៊ី​ថ្មី ម៉ាក Mercedes-Benz C63 AMG

ពេល​នេះ​ អ្នក​គាំ​ទ្រ​កំពុង​រង់​ចាំ​មើល​ថា តើ​កូន​ប្រុស​កណ្តា​លរបស់​លោក នឹង​ផ្លាស់​ប្តូរ​យក​រថយន្ត​សេ​រ៊ី​ទំនើប​មួយ​ណា​វិញ បន្ទាប់​ពី​កូន​ច្បង និង​កូន​ពៅ បាន​ប្តូរ​រថយន្ត​ថ្មី​រួច​ទៅ​ហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay