ឈ្មោះហៅក្រៅ របស់តារាសម្តែង និងចម្រៀងស្រីទាំង៦ដួង សាមញ្ញៗតែពីរោះកប់តែម្តង

ជាការពិតណា សម្រាប់វិស័យសិល្បៈសព្វថ្ងៃមិនថាក្នុងឬក្រៅប្រទេស រមែងមានតារាមួយចំនួន សុទ្ធសឹងតែមានឈ្មោះហៅក្រៅ យ៉ាងពីរោះមិនចាញ់ឈ្មោះផ្លូវការរបស់ពួកគេឡើយ។

ជាក់ស្ដែងក្នុងថ្ងៃនេះ យើងនឹងទម្លាយឈ្មោះតារាស្រីល្បីៗទាំង៦រូប ដែលអ្នកទាំងនោះ ត្រូវបានមនុស្សជិតដិតជុំវិញខ្លួន និយមហៅឈ្មោះខាងក្រៅ ជាជាងឈ្មោះពិតរបស់ពួកគេ។

តោះ! បើចង់ដឹងមានតារាណាខ្លះតាមដានទាំងអស់គ្នា៖

១) អ្នកនាង ចនច័ន្ទ លក្ខិណា ត្រូវបានមិត្តអ្នកសិល្បៈរួមអាជីពជាច្រើន ហៅឈ្មោះតារាស្រីរូបនេះថា«ស្រីមុំ»

២) កញ្ញា មាស សុខសោភា មិនខុសពីអ្នកនាង ចនច័ន្ទ លក្ខិណា តារាចម្រៀងស្រីសម្ដីផ្អែមដែលកំពុងជ្រកកោនក្នុងផលិតកម្មថោនរូបនេះ ក៏មានឈ្មោះហៅក្រៅថា«ស្រីអូន» ផងដែរ។

៣) ម៉ាក សែនសូនីតា គឺជាតារាសម្ដែងមួយរូបដ៏មានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ជាទូទៅគេគ្រប់គ្នា តែងតែហៅនាងថា «តូតា»

៤) សុខ សោម៉ាវត្តី ពិធីការិនីសម្បូរវោហា ចូលចិត្តបង្ហាញភាពរួសរាយទៅអ្នកជុំវិញខ្លួន ឲ្យសើចសប្បាយ ចំពោះឈ្មោះក្រៅរបស់អ្នកម្ដាយចាយរាងរូបនេះ ត្រូវបានគេហៅ ថា«ស្រីគុជ»

៥) សុខ ចិន្តា នេះជាឈ្មោះផ្លូវការរបស់ប្អូនស្រីកវីនិពន្ធល្បីឈ្មោះ លោក សុខ ជំនោរ ដែលជាតារាចម្រៀងរបស់ផលិតកម្មហង្សមាស « កញ្ញា វ៉ាន់ នីឡា»

៦ រ៉ូ ចាន់ដារ៉ា សឹងតែគ្មានអ្នកស្គាល់ថាជាឈ្មោះពិត របស់តារាសម្ដែងរាងខ្ពស់ «ស្រីលាភ»នោះទេ ព្រោះកន្លងមកអ្នកនាង តែងនិយមប្រើឈ្មោះខាងក្រៅជាជាងឈ្មោះពិត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload