ពិតជាមិនធម្មតា! ប៉ូលីសស្រីៗទាំងនេះ មានសម្រស់ស្រស់ស្អាតខ្លាំងមិនចាញ់តារានោះទេ

មួយរយៈពេលនេះឃើញថា មានការលេចនូវរូបភាពកងកម្លាំងប៉ូលីស និងមន្រ្តីប៉ូលីសជាច្រើន ដែលមានរូបសម្រស់ស្អាតៗមិនចាញ់បរទេស ក៏ដូចជាមិនចាញ់តារានោះទេ ដូចកាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលម្តងរួចមកហើយថា មានប៉ូលីសប្រុសម្នាក់ ដែលមានរូបរាងស្រស់សង្ហាសាច់ដុំធំៗនៅក្នុងបណ្តាញសង្គម ដោយមានការស៊ែរតៗគ្នាពេញហ្វេសប៊ុករាប់ម៉ឺននាក់។

លើសពីនេះ ក៏ឃើញមានកងកម្លាំងនគរបាលប្រុសម្នាក់ ចុះជួយដល់ប្រជាជនខ្មែរ ដោយលោកបានជួយសម្រួលចរាចរណ៍ ដែលកំពុងតែមានការកកស្ទះ ថែមទាំងនៅក្នុងនោះមានអ្នកជំងឺម្នាក់ ដែលកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។ តែបើនិយាយពីសម្រស់របស់កងកម្លាំងរូបនេះវិញ ក៏មិនណយដែរ គឺលោកបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកធំៗ ក្រោយឃើញទង្វើមួយនេះ បូករួមនឹងសម្រស់របស់លោកផងនោះ។

តែពេលនេះយើងងាកមកមើល ពីសម្រស់របស់ប៉ូលីសស្រីខ្មែរវិញម្តង ឃើញថាពួកគេមិនត្រឹមតែមានសមត្ថភាពខ្លាំងពូកែ នៅក្នុងការធ្វើជាប៉ូលីសនោះទេ រីឯសម្រស់វិញក៏មិនអន់នោះដែរ ព្រោះមិនថាស្ទីលេងខ្លួនក៏ដូចជាមុខមាត់ពិតជាស្អាតៗ មិនចាញ់តួកុន ប៉ុន្មាននោះទេ។

ក្រោយពីបានឃើញ រូបសម្រស់ប៉ូលីសស្រីទាំងនេះរួចមក បានធ្វើឲ្យមហាជនជាច្រើនបានកោតសរសើរដល់ពួកគេគ្រប់គ្នា ដោយសារតែការស្រលាញ់ ចូលចិត្ត និងបំណងប្រាថ្នារបស់ខ្លួន សុខចិត្តលំបាកធ្វើជាប៉ូលីសទាំងដែលខ្លួនជាស្រី៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload