សូមចូលរួមរំលែកទុក្ខ! ម្តាយបង្កើតកីឡាករ ឡុង សុ​ភី បានទទួល​មរណភាព​កាលពីម្សិលមិញ

អ្នកស្រី ម៉េង មុំ ម្តាយបង្កើត​របស់​កីឡាករ ឡុង សុ​ភី បានទទួល​មរណភាព​នៅ​អាយុ​៦៨​ឆ្នាំ ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

​ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ជាង​១​សប្តាហ៍ អ្នកស្រី ម៉េង មុំ ម្តាយបង្កើត​កីឡាករ ឡុង សុ​ភី ដែលមាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល បានទទួល​មរណភាព​នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

អ្នកស្រី ម៉េង មុំ ដែលមាន​ជំងឺលើសឈាម ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយ​ដួលសន្លប់​នៅក្នុង​បន្ទប់ទឹក កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​។ ប៉ុន្តែ​ដោយសារ​មិនអាច​ទ្រាំទ្រ​ជាមួយ​ជំងឺ ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ ទើប​ធ្វើ​ឲ្យ​អ្នកស្រី ម៉េង មុំ ទទួលមរណភាព​ក្នុង​អាយុ​៦៧​ឆ្នាំ​នៅថ្ងៃនេះ​តែម្តង​។

សព​ម្តាយ​កីឡាករ ឡុង សុ​ភី កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​ភូមិ​ស្វាយ​គុម្ព ឃុំ​អន្លង់វែង ស្រុក​សង្កែ ខេត្តបាត់ដំបង​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey

error: Content is protected !!