ញាក់សាច់! គ្រាន់តែបង្ហោះក្នុង Instagram ម្តងៗ កីឡាករទាំង១៣រូបនេះ រកចំណូលរាប់សែនដុល្លារឯណោះ
គ្រប់គ្នាពិតជាស្រឡាំងកាំង បើដឹងពីប្រាក់ចំណូលដែលកំពូលកីឡាករទាំង១៣រូបនេះ រកចំណូលបានដ៏ច្រើនលើសលុបពីក្រុមហ៊ុនបណ្តាញសង្គម Instagram រហូតដល់រាប់សែនដុល្លារឯណោះនៅពេលបង្ហោះម្តងៗ ពីព្រោះរាល់ការបង្ហោះម្តងៗសុទ្ធតែមានការឧបត្ថម្ភ។
សូមបញ្ជាក់ផងដែរថា កំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo ឈរនៅលេខរៀងទី១ គឺជាកីឡាករដែលរកចំណូលបានច្រើនជាងគេបំផុត និងមានអ្នក follow ច្រើនជាងគេរហូតដល់ ១៣៣ លាននាក់ ដែលនេះជាចំណាត់ថ្នាក់លេខ១។
ថ្ងៃនេះ den-sharing នឹងបង្ហាញពីកំពូលកីឡាករលំដាប់ពិភពលោកដែលរកចំនួនបានច្រើនជាងគេបំផុតនៅលើពិភពលោកតាមរយៈបណ្តាញសង្គម Instagram បើតាមគេហទំព័រ hopperhq ដូចខាងក្រោមនេះ៖
១១) កីឡាករប្រដាល់ Floyd Mayweather (អាមេរិក) មានអ្នក follow ចំនួន ២០លាននាក់ និងរកចំណូលបានជាង ១០ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
១០) កីឡាករបាល់បោះ Stephen Curry (អាមេរិក) មានអ្នក follow ចំនួន ២០លាននាក់ និងរកចំណូលបាន ១១ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
៩) កីឡាករក្រេកឃីត Virat Kohli (ឥណ្ឌា) មានអ្នក follow ចំនួន ២២លាននាក់ និងរកចំណូលបាន ១២ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
៨) កីឡាករប្រដាល់ Conor Mcgregor (អាយឡេន) មានអ្នក follow ចំនួន ២៣លាននាក់ និងរកចំណូលបានជាង ១២ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
៧) កីឡាករបាល់ទាត់ Luis Suarez (អ៊ុយរ៉ាហ្គាយ) មានអ្នក follow ចំនួន ២៨លាននាក់ និងរកចំណូលបាន ១៥ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
៦) កីឡាករបាល់ទាត់ Zlatan Ibrahimovic (ស៊ុយអែត) មានអ្នក follow ចំនួន ៣៣លាននាក់ និងរកចំណូលបាន ១៧ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
៥) កីឡាករបាល់ទាត់ Gareth Bale (វ៉េល) មានអ្នក follow ចំនួន ៣៤លាននាក់ និងរកចំណូលបានជាង ១៨ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
៤) អតីតកីឡាករបាល់ទាត់ David Beckham (អង់គ្លេស) មានអ្នក follow ចំនួន ៤៧លាននាក់ និងរកចំណូលបាន ៣០ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
៣) កីឡាករបាល់ទាត់ Lionel Messi (អាសង់ទីន) មានអ្នក follow ចំនួន ៩៥លាននាក់ និងរកចំណូលបាន ៥០ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
២) កីឡាករ Neymar (ប្រេស៊ីល) មានអ្នក follow ចំនួន ១០១លាននាក់ និងរកចំណូលបាន ៦០ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
១) កីឡាករបាល់ទាត់ Cristiano Ronaldo (ព័រទុយហ្គាល់) មានអ្នក follow ចំនួន ១៣៣លាននាក់ និងរកចំណូលបាន ៧៥ម៉ឺនដុល្លារក្នុងការបង្ហោះរូប១លើក
នេះជាតារាងដែលកំពូលកីឡាករលំដាប់ពិភពលោករកចំណូលបាន៖
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ hopperhq