អ្នកជំនាញបកស្រាយថា៖ ក្រោយបោះឆ្នោតរួចសន្ទុះអចលនទ្រព្យកាន់តែឡើងខ្លាំងៗឡើង

ក្រោយពីការបោះឆ្នោតជ្រើសរសើតំណាងរាស្ត្រអណត្តិទី ៦ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ទើប​បញ្ចប់​ដោយភាពប្រសើរ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកជំនាញបានងាកមកចាប់អារម្មណ៍ នៃ​អចលនទ្រព្យ​នៅកម្ពុជា។

អគ្គនាយកក្រុមហ៊ុនគេហទំព័រ Realestate.com.kh លោក Tom O”Sullivan បានថ្លែង​អំពី​សុទិដ្ឋិនិយម នៃវិស័យនេះថា  ក្រោយបញ្ចប់ការបោះឆ្នោត ​និងគិតពីពេលនេះដល់ដំណាច់ឆ្នាំនេះ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងកើនឡើងនិងមានភាពប្រសើរឡើងកាន់តែខ្លាំង។

អ្នកវិនិយោគនិយាយពីបញ្ហាស្ថិរភាពនយោបាយ ប៉ុន្តែលទ្ឋ​ផល​ និងដំណើរការ​នៃការ​បោះ​ឆ្នោត​បាន​បង្ហាញរួចហើយថា កម្ពុជាមានសន្តិភាព និងស្ថិរ​ភាពនយោបាយ។​​​ ហើយឧស្សាហកម្មអចលនវត្ថុ​នៅ​កម្ពុជា នឹងបន្តរីកចម្រើនខ្លាំងបន្ថែមទៀតនាពេលខាងមុខ ពិសេសក្រោយការបោះឆ្នោត។

លោកបន្តថា “កម្ពុជានឹងទាក់ទាញអ្នកវិនិយោគចិន ជប៉ុន កូរ៉េនិងបណ្​តាអ្នកវិនិយោគ​មកពី​ប្រទេស​ក្នុង​តំបន់ចូលមកកម្ពុជាកាន់តែច្រើន”។

ចំពោះលោកឧកញ៉ាពុង ឃាវសែ ក្នុងនាមជាប្រធានសមាគមនអ្នកសាងសង់នៅកម្ពុជា មាន​ទស្សនៈ​យ៉ាងមុតមាំថា លោកនៅតែបន្តមានសុដ្ឋិនិយមខ្លាំងលើភាពរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា។

ហើយដើម្បីឱ្យវិស័យសំណង់នៅតែបន្តរីកចម្រើន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនរគរូបនីយកម្ម ឱ្យអ្នកសាងសង់គោរព៣ចំណុច៖ គោរពច្បាប់មុនសាងសង់, ថែរក្សាសុវត្ថិភាពបរិស្ថានជុំវិញសំណង់អគារ និងសណ្ឋាប់ធ្នាប់នៃការទុកដាក់សំរាមឱ្យបានល្អ»។

ចំណែកលោ​ក សុផារ៉ា ទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូប​នីយកម្ម​មានប្រសាសន៍​ថា​«ទុន​ធំនៃ​ការ​វិនិយោគនៅប្រទេសកម្ពុជាលេខ១ គឺប្រទេសចិន,២កូរ៉េ, ៣ជប៉ុន និងប្រទេសផ្សេងៗទៀត កំពុងវិនិយោគនៅកម្ពុជា»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!